ព័ត៌មានអន្តរជាតិ

យោធាអាមេរិក នឹងចំណាយប្រាក់ចំនួន ៣៩៦ លានដុល្លារ ដើម្បីផលិតប្រព័ន្ធមីស៊ីល Patriot ទៅឲ្យប្រទេសរ៉ូម៉ានី

អាមេរិក: ក្រុមហ៊ុនការពារជាតិអាមេរិក Raytheon បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានទទួលកិច្ចសន្យា ជាមួយនឹងទឹកប្រាក់ចំនួន ៣៩៦ លានដុល្លារពីកងយោធាអាមេរិក សម្រាប់ការផលិតប្រព័ន្ធមីស៊ីល Patriot ទៅឲ្យប្រទេសរ៉ូមានី។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨។

លោក Tom Laliberty អនុប្រធានផ្នែកការពារអាកាស និងមីស៊ីលនៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Raytheon បាននិយាយថា នឹងប្រើប្រាស់នូវអ្វី ដែល ពួកគេធ្លាប់បានសិក្សាកន្លងមក ក្នុងការកសាងប្រព័ន្ធមីស៊ីល Patriot ចំនួន ២២០ គ្រឿង ដើម្បីបំពេញតាមកាលវិភាគ សម្រាប់សកម្មភាពហ្វឹកហ្វឺនកងទ័ព របស់ប្រទេសរ៉ូម៉ានី។

កិច្ចសន្យាសម្រាប់ប្រព័ន្ធ Patriot ទៅឲ្យប្រទេសរូម៉ានី បានបញ្ជាឲ្យក្រុមហ៊ុន Raytheon ផ្ដល់ការផ្គត់ផ្គង់ប្រព័ន្ធនេះ រាប់ពាន់គ្រឿង រួមទាំងវត្ថុសំខាន់ ៗ ក៏ដូចជាគ្រឿងបន្លាស់ជាច្រើនផ្សេងទៀតផងដែរ។

សូមជំរាបថា ការទទួលយកប្រព័ន្ធនេះ ត្រូវបានចុះហត្ថលេខាដោយរូម៉ានី កាលពីខែវិច្ឆិកា ឆ្នាំ ២០១៧ ដែលបានធ្វើឲ្យប្រទេសនេះ ក្លាយជារដ្ឋសមាជិកទី ៥ របស់ណាតូ ដើម្បីទទួលបានអាវុធ៕

មតិយោបល់