ព័ត៌មានបច្ចេកវិទ្យា ព័ត៌មានអន្តរជាតិ

ម៉ាស៊ីនបោកគក់ខោអាវ ជាទីត្រេកត្រអាលរបស់ស្ត្រីមេផុ្ទះ (មានវិដេអូ)

អាមេរិក: នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ចាប់ផ្តើមបង្ហាញជំនួយការមេផ្ទះ ជាមួយនិងរ៉ូប៊ឺត បោកខោអាវ ដោយអូតូម៉ាទិចតម្លៃ៨៥០ដុល្លារអាមេរិក។ នេះបើយោងតាម dailymail ចុះផ្សាយនៅពេលថ្មីៗនេះ។

FoldiMate គឺជាម៉ាស៊ីនបោកសម្លៀកបំពាក់ និងអ៊ុតបោកយ៉ាងស្អាត ដែលជាវិធីតែមួយគត់ជួយសម្រួលអ្នកមមារញឹកការងារ និងស្ត្រីមេផ្ទះជាដើម។

ម៉ាស៊ីនបោកគក់ FoldiMate មានកម្ពស់ ៨១សង់ទីម៉ែត្រ និងទទឹង ៧១សង់ទីម៉ែត្រ ដោយងាយស្រួលទាំងការបោកគក់ និងផ្លាស់ទីទៅកាន់បន្ទប់ផ្សេងលឿនបំផុត ទម្ងន់របស់វាគឺ ៦៥ផោន ប្រហែល៣០គីឡូក្រាម។

FoldiMate ត្រូវបានផ្សព្វផ្សាយឡើងតាំងឆ្នាំ២០១៤ ប៉ុន្តែវានឹងវាយលុកទីផ្សារ នៅឆ្នាំ២០១៧ ហើយតម្លៃវិញនៅចន្លោះបី ៧០០ ទៅ ៨៥០ ដុល្លារអាមេរិក៕

ចង់ដឹងសូមទស្សនាវីដេអូឃ្លិបដូចខាងក្រោមន៖

//youtu.be/aE6mf7m7lz4

មតិយោបល់