ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សេដ្ឋកិច្ច របស់ក្រុងសេរីសោភណ្ទ និងក្រុងសំរោង នឹងរីកចំរើនខ្លាំងបន្ទាប់ពីផ្លូវ៥៦ត្រូវបានសម្ភោធ

ភ្នំពេញ: បងប្អូនប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ នឹងខេត្តឧត្តរមានជ័យ មានការត្រេកអរយ៉ាងខ្លាំង ក្រោយពីបានផ្លូវដ៏ស្អាតគឺផ្លូវជាតិលេខ៥៦ ប្រវែង១២៤គីឡូ ដែលត្រូវបានសម្តេចតេជោ សម្ភោធដាក់ឱ្យប្រើប្រាស់ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ ដែលផ្លូវនេះហើយ វានឹងធ្វើជីវភាពបងប្អូន មានការរីកចម្រើន ព្រមទាំងការរីកលូតលាស់ លើហេដ្ឋារចនាសម្ព័នផងដែរ។

តាមការលើកឡើងរបស់ប្រជាពលរដ្ឋខេត្តទាំងពីរនិយាយប្រាប់ Post News ពួកគាត់សប្បាយរីករាយណាស់ ដែលបានផ្លូវដ៍ស្អាតនេះ។ ប្រជាពលរដ្ឋបញ្ជាក់ថា ផ្លូវនេះពីមុនជីះតែចម្ងាយផ្លូវជាង១០គីឡូដី ក៍ចំណាយពេលកន្លះថ្ងៃដែរ ។

តែពេលនេះធ្វើដំណើរតែកន្លះម៉ោងប៉ុណ្ណោះ និងចំណេញពេលវេលារកស៊ី ប្រកបអាជីវកម្មផ្សេងៗ។ គួររំលឹងកោងដែរថា ចាប់តាំងពីរំដោះប្រទេសបានពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមនៅថ្ងៃ ៧មករា ឆ្នាំ១៩៧៩ សម្តេចតេជោ ហ៊ុន សែន បានកសាងប្រទេសដ៏អភ័ព្ វមួយនេះដែលស្ទើររលត់រលាយ ដោយសារសង្គ្រាម ឲ្យបានងើបស្មើមុខមាត់ ជាមួយបណ្តាប្រទេសនានា។ ទីក្រុងភ្នំពេញ ដែលពីមុនជាទីរហោឋាន គឺពេលនេះបានក្លាយជាទីក្រុងលូតលាស់ ទាំងវិស័យវប្បធម៌ និងពាណិជ្ជកម្មសេដ្ឋកិច្ច។

ជាមោទនៈភាពរបស់កម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នឹងជា មេដឹកនាំនិយាយពិត ធ្វើពិត មិនរត់ចោលប្រជាពលរដ្ឋដើម្បីសំងំយកសុខតែខ្លួនឯង។
ច្បាស់ណាស់ នរណា ក៏ចេះនិយាយដែរថា ខ្លួននឹងធ្វើនេះ នឹងធ្វើនោះ ដើម្បីបោកយកការគាំទ្រពីពលរដ្ឋ តែការពិត ពួកគេមិនដែលបានកសាងមានស្នាដៃអ្វី ដល់កម្ពុជាឡើយ ក្រៅអំពីធ្វើឲ្យកម្ពុជាបែកបាក់។ បំណងពិតប្រាកដ របស់ពួកគេគឺដើម្បីអំណាចតែមួយមុខប៉ុណ្ណោះ ដែលកំពុងប្រើប្រាស់នយោបាយប្រជាភិថុត ឆ្កឹះឆ្កៀលមួលបង្កាច់ញុះញុងបំភ្លៃព័ត៌មាន ថាកម្ពុជាអាក្រក់ខ្លាំងណាស់។
សម្តេចតេជោ ហ៊ុន សែន បានលះបង់កម្លាំងកាយចិត្តអត់ធ្មត់ព្យាយាមបង្រួបង្រួមជាតិ និងលើកកម្ពស់វប្បធម៌ សន្ទនាតែម្ខាងទៀតគ្មានភាពស្មោះត្រង់ ដែលសកម្មភាពពួកគេបានឆ្លុះបញ្ចាំងនូវនយោបាយទុច្ចរិត នាំមកអន្តរាយដល់សង្គមជាតិ។

សម្តេច មិនបណ្តោយឲ្យនរណាមកបំផ្លិចបំផ្លាញសន្តិភាព ធ្វើឲ្យកម្ពុជាធ្លាក់ក្នុងភ្នក់ភ្លើង សង្រ្គាមតទៅទៀតឡើយ។ សម្តេចតេជោ ខិតខំជាមួយប្រជាពលរដ្ឋកម្ពុជាដើម្បីការរីកចម្រើន និងឱកាសលូត លាស់ទាំងអស់គ្នា។ គេសង្កេតឃើញថាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសឱ្យមានការរីចម្រើនលើគ្រប់វិស័យយ៉ាងឆាប់រហ័ស ប្រជាពលរដ្ឋរស់នៅ ប្រកបដោយសុខសន្តិភាពនឹងការអភិវឌ្ឍន៍។

អ្នកវិនិយោគមកពីក្រៅប្រទេសជាច្រើន ជុំវិញពិភពលោកបានងៀកមក បណ្តាក់ទុនរកស៊ីនៅកម្ពុជាយ៉ាងច្រើន។ នេះសបញ្ជាក់ថាកម្ពុជាមានសុខសន្តិភាពពេញលេញ ផ្តល់ការជឿរជាក់ដល់អ្នកវិនិយោគ។ ថ្មីៗរោងចក្រផលិតស្ករសរតម្លៃ៣៦០លានដុល្លារ ត្រូវបានសម្ភោធនៅលើទឹកដីខេត្តព្រះវិហ៊ារ។ចំណែកផ្លូវលេខ៥៦ ប្រវែង១២៤គីឡូម៉ែត្ រពីក្រុងសេរីសោភណ្ទ ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ នឹងតភ្ជាប់ចូលទៅប្រាសាទបន្ទាយឆ្មារ ដែលត្រូវបើកសម្ភោធ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ គឺជាសមិទ្ទិផលថ្មីមួយទៀត នឹងធ្វើឱ្យប្រពលរដ្ឋមានសេដ្ឋកិច្ចខ្ពស់ នឹងការកាត់បន្ថយពេលវេលាបានច្រើន៕

photo_2016-04-25_18-39-47 photo_2016-04-25_16-51-52 ១ ២

មតិយោបល់