ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ផ្ទះឈើមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះគ្មានសល់ នៅមណ្ឌលគិរី

មណ្ឌលគិរី:មានអគ្គីភ័យមួយ បានលេបត្របាក់លំនៅឋានបងប្អូនជនជាតិភាគតិច គ្មានសល់ នៅក្នុង ភូមិដំរីជាន់ សង្កាត់រមនា ខេត្តមណ្ឌលគិរី នៅវេលាម៉ោង៨និង៣០ នាទីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦នេះ។ បើតាមការឲ្យដឹងពីសមត្ថកិច្ច ករណីឆេះផ្ទះបានបង្កឡើង ដោយសារជនមាសតិមិនគ្រប់ឈ្មោះ ម្យាល់ យ៉េ ភេទស្រីអាយុ៣៣ឆ្នាំ មុខរបរកសិករ ចំនែកម្ចាស់ផ្ទះឈ្មោះ វែស ប៉ើញភេទស្រី អាយុ ៦៥ឆ្នាំ ។

តាមសំដីរៀបរាប់ លាយលំទឹកភ្នែក លោកយាយ ម្ចាស់ផ្ទះបានរៀបរាប់ប្រាប់ភ្នាក់ងារ Post News ថា ហេតុការណ៍ឆេះផ្ទះនេះ គាត់មិនបាននៅក្នុងផ្ទះទេ គឺទៅចម្ការដូចសព្វដង តែដោយមានអ្នកភូមិជួយប្រាប់ ពីដំណើររឿងក៏ប្រញាប់មកតែអ្វីៗត្រូវរលាយមួយរំពេច។

លោកយាយ បានបន្តទៀតថា ទ្រព្យសម្បត្តិរួមថវិកា មួយចំនួនធំ ចំនួនប្រាក់ខ្មែរ២លាន ២០ម៉ឺនរៀល ប្រាក់ដុល្លា១៥០០ ខ្សែកផ្លាទីន៣ជី មាស២ជី ស្រូវ៤បាវ វត្ថុបុរាណរបស់ជនជាតិដើម រួមទាំងវត្ថុប្រើប្រាស់ជាច្រើន។

លោកយាយ បែស ប៉ើញ កំពុងអស់សង្ឃឹមពេលនេះ ព្រោះអ្វីៗត្រូវរលាយអស់តាមភ្លើងឆេះ ពេលនេះមានតែសង្ឃឹមទៅលើ អង្គការ រឺ សប្បុរសជននាៗ ដើម្បី ជួយដោះស្រាយជីវភាព បន្តទៅថ្ងៃមុខផង៕

photo_2016-04-26_11-53-38 photo_2016-04-26_11-54-10 photo_2016-04-26_11-54-47

មតិយោបល់