ថៃៈ យ៉ាងហោចណាស់មនុស្ស ១៥នាក់បានស្លាប់ ១០ នាក់ទៀតកំពុងបាត់ខ្លួន ខណៈដែល ៤៦ នាក់រងរបួស ក្នុងចំណោមពួកគេ ១០ នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីលិចទូកមួយគ្រឿង កាលពីរសៀលថ្ងៃអាទិត្យ នៅទន្លេចៅប្រាយ៉ា ក្នុងប្រទេសថៃ។ នេះបើយោងតាមរយៈ សារព័ត៌មានបាងកកប៉ុស្ដិ៍ ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦។
បើតាមអាជ្ញាធរថៃ បានឲ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់រួមមានស្ត្រី ៦ នាក់ បុរស ៦នាក់ ក្មេងប្រុសម្នាក់ និងជនរងគ្រោះពីរនាក់ផ្សេងទៀត មិនទាន់មានសេចក្ដីលម្អិតនោះទេ។
មូលហេតុដ៏រន្ធត់ និងអកុសលនេះ ត្រូវបានអាជ្ញាធរបញ្ជាក់ថា ទូកដឹកអ្នកដំណើរមួយនេះ បានព្យាយាមបើកជៀសនាវាមួយគ្រឿង ក៏បណ្ដាលឲ្យទៅបុកនឹងជើងសសរស្ពាន ទើបបណ្ដាលឲ្យលិចតែម្ដង៕
មតិយោបល់