រុស្ស៊ីៈ គេហទំព័រ 38 North បានរាយការណ៍នៅថ្ងៃអង្គារនេះថា បណ្ដាញផ្កាយរណប បានរកឃើញសញ្ញា នៃសកម្មភាពរ៉េអាក់ទ័ររបស់មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រនុយក្លេអ៊ែររបស់កូរ៉េខាងជើង Yongbyon ដែលអាចបង្ហាញថា ក្រុងព្យុងយ៉ាង នៅតែបន្តផលិតសារធាតុ plutonium ដើម្បីកែច្នៃអាវុធនុយក្លេអ៊ែរ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨។
តាមរយៈរូបភាព ដែលគេហទំព័របានថត កាលពីថ្ងៃទី ១៧ និងទី ២៥ ខែកុម្ភៈកន្លងទៅ បានផ្តល់ការវិភាគព័ត៌មានអំពីព្រឹត្តិការណ៍ នៅកូរ៉េខាងជើងថា មានចំហាយភាយចេញពីម៉ាស៊ីនភ្លើង ក៏ដូចជាទឹកកករលាយ នៅជិតម៉ាស៊ីនរ៉េអាក់ទ័រនោះ។
ប្រភពដដែល បានអះអាងទៀតថា ប្រសិនបើម៉ាស៊ីនរ៉េអាក់ទ័រ ពិតជាបានដំណើរការមែននោះ អាចបង្ហាញថា ក្រុងព្យុងយ៉ាង នៅតែបន្តផលិតជាតិ plutonium ក្នុងគោលបំណង ដើម្បីអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនប្រាកដណាស់៕

មតិយោបល់