ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

គណបក្សប្រធានាធិបតីរុស្ស៊ីនៅតែនាំមុខ បើទោះបីមានអ្នកគ្រាំទ្រថយចុះ

រុស្ស៊ីៈ លទ្ធផលបោះឆ្នោត បានបង្ហាញថា គណ្សរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅតែនាំមុខក្នុងការបោះឆ្នោតសភា ប៉ុន្តែចំនួនអ្នកគ្រាំទ្រមានការថយចុះ ជាមួយសំទ្បេង ៤៤,៥ ភាគរយប៉ុណ្ណោះ។ នេះបើយោងតាមរយៈ សារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦។

បើតាមមជ្ឈមណ្ឌលសិក្សាមតិសាធារណៈរុស្សី បានឲ្យដឹងថា ទាក់ទងនឹងការបោះឆ្នោតនេះ គេឃើញមានគណ្យបី ផ្សេងទៀតនៅតែអាចរក្សាអសនៈរបស់ខ្លួននៅសភា (Douma) ក្នុងនោះដូចជា គណបក្សសេរីប្រជាធិបតេយ្យ ទទួលបានសំទ្បេងគាំទ្រ ១៥,៣ភាគរយ គណបក្សកុម្មុយនីស្ដមានសំទ្បេង ១៤,៩ភាគរយ និង ៨,១ភាគរយទៀត សម្រាប់គណបក្សយុត្តិធម៌រុស្ស៊ី ។

គួរបញ្ជាក់ដែរថា គណបក្សកាន់អំណាចរបស់លោក Putin ធ្លាប់បានទទួល សំឡេងឆ្នោត ៤៩,៥៤ភាគរយ អំឡុងការបោះឆ្នោតឆ្នាំ ២០១១ ដែលធៀបនឹងបច្ចុប្បន្នមានការថយចុះ គឺទទួលសំឡេងគាំទ្រត្រឹមតែ ៤៤,៥ភាគរយប៉ុណ្ណោះ៕

russia election

មតិយោបល់