ហ្វីលីពីនៈ ក្រុមហ៊ុនអាកាសចរណ៍អារ៉ាប៊ីសាអារ៉ាប់ បាននិយាយថា អាចមានករណីប្លន់យន្តហោះរបស់ខ្លួន បន្ទាប់ឭសំឡេងរោទិ៍ ដែលបណ្ដាលឲ្យយន្តហោះនេះ បានហោះដាច់ចេញទៅឆ្ងាយពីព្រលានយន្តហោះ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ នេះបើយោងតាមរយៈ សារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦។
ឧប្បត្តិហេតុនេះ បានកើតឡើងក្រោយពីទ្បុតម្នាក់ បាននិយាយថា យន្តហោះនេះគឺបានស្ថិត នៅក្រោមការគំរាមកំហែង។
ប្រធានអាកាសចរណ៍ស៊ីវិល របស់ប្រទេសហ្វីលីពីន បានបញ្ជាក់ផងដែរថា យន្ដហោះនេះ គឺពិតជាបានហោះដាច់ទៅឆ្ងាយមែន៕
មតិយោបល់