អូស្ត្រាលីៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅថ្ងៃចន្ទនេះ បានឲ្យដឹងថា នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Malcolm Turnbull មិនយល់ស្របតាមក្រសួងកិច្ចការបរទេស និងពាណិជ្ជកម្ម (DFAT) ដើម្បីគាំទ្រអតីតនាយករដ្ឋ មន្ត្រីលោក Kevin Rudd ក្លាយជាអគ្គលេខាធិការ UN នាពេលខាងមុខនោះទេ ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦។
កាលពីថ្ងៃសុក្រលោក Turnbull បាននិយាយថា រដ្ឋាភិបាលរបស់លោក មិនផ្ដល់ការគាំទ្រ លោក Kevin Rudd សម្រាប់តំណែងជាអគ្គលេខាធិការ UN ខាងមុខនោះទេ ប៉ុន្តែការដាក់ស្នើឈ្មោះរបស់លោកពី DFAT បានបង្ហាញដល់គណបក្សនៅឯកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា អតីតមេដឹកនាំ រូបនេះ មានលក្ខណៈល្អច្រើនបើធៀបជាមួយបេក្ខជនផ្សេងទៀត សម្រាប់ការតែងតាំងជាអគ្គលេខាធិការ UN នាពេលខាងមុខ។
បើយោងតាមប្រព័ន្ធផ្សព្វផ្សាយ News Corp បានឲ្យដឹងថា ការដាក់ស្នើនេះ ត្រូវធ្វើទ្បើងដោយលោកស្រី Frances Adamson ប្រធាននាយកដ្ឋានថ្មី និងត្រូវបានគាំទ្រដោយចំនួននៃអ្នកការទូតអូស្រ្តាលីឈានមុខគេ ទោះយ៉ាងណាលោក Turnbull បានបដិសេធសំណើនោះ ដោយនិយាយថា «ខ្លួនមិនសាកសមនោះទេ» សម្រាប់តួនាទីកិត្យានុភាពនេះ៕
មតិយោបល់