ស៊ីរីៈ វិទ្យុ Sham FM គាំទ្ររដ្ឋាភិបាល បានរាយការណ៍ថា យ៉ាងហោចណាស់ជនស៊ីវិល ៥៣ នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀតរងរបួស កាលពីថ្ងៃអង្គារ នៅពេលដែលក្រុមរដ្ឋអ៊ិស្លាម (IS) បានបើកការវាយប្រហារ នៅជំរុំជនភៀសខ្លួន ភាគឦសានខេត្តនៃទីក្រុង Hasakah ។ ដកស្រង់ប្រភពពីសារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧។
របាយការណ៍ដដែល បានបញ្ជាក់ថា ពួកសកម្មប្រយុទ្ធ បានវាយប្រហារជំរុំជនភៀសខ្លួន សម្រាប់ការផ្លាស់ទីលំនៃជនជាតិស៊ីរី និងអ៊ីរ៉ាក់មួយកន្លែង នៅតំបន់ Rajem Salibi ក្នុងទីក្រុង Hasakah។
តាមប្រភពពីវេជ្ជសាស្រ្តខេត្ត បាននិយាយថា ជនជាតិអ៊ីរ៉ាក់ ១០ នាក់ ដែលស្នាក់នៅជំរុំនោះ បានរងរបួស និងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងទីក្រុងផងដែរ។
ប៉ូលិសបានឲ្យដឹងថា ពួកសកម្មប្រយុទ្ធ IS ចាប់ក្រុមគ្រួសារពីជំរំមួយហ្វូងធំ ឆ្ពោះទៅកាន់ទីក្រុង Markadeh និងទៅកាន់តំបន់ Bukamal កាន់កាប់ដោយ IS ផងដែរ ស្ថិតក្នុងទីក្រុង Deir al-Zour សម្រាប់ជាការសងសឹក។
សូមជំរាបថា គេនៅមិនទាន់ច្បាស់ទេថា ហេតុផលដែលបង្កឲ្យមានការវាយប្រហារនេះ កើតទ្បើងដោយសារអ្វីនោះទេ ប៉ុន្តែវាត្រូវបានធ្វើទ្បើងបន្ទាប់ពីកងកម្លាំងប្រជាធិបតេយ្យស៊ីរីហៅកាត់ថា SDF ដឹកនាំដោយពួកជនអំបូរ Kurde
បានបើកការវាយប្រហារប្រឆាំង IS នៅទីក្រុង Tabqa ភាគខាងជើងប្រទេសស៊ីរី ៕
មតិយោបល់