ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

កម្មកររោងចក្រ ហ៊ើ ចាយ ប្រមាណ១០០នាក់ ធ្វើកូដកម្មប៉ះទង្គិចគ្នាមួយប្រាវ របួស៣នាក់

ភ្នំពេញ: កម្មកររោងចក្រ ហ៊ើ ចាយ ប្រមាណ១០០នាក់ ក្នុងចំណោម២៤០នាក់ នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦នេះ សិ្ថតនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បាននាំគ្នាធ្វើកូដកម្ម និងទាមទាររកដំណោះស្រាយពីថៅកែចិនដីគោក ប៉ុន្តែការធ្វើកូដកម្មបានប្រែក្លាយទៅជាអំពើហិង្សាបណ្តាលឲ្យកយមនុស្សម្នាក់រងរបួស។

ក្រុមកម្មករបាននិយាយថា ការធ្វើកូដកម្មនេះ ដឹកនាំដោយសហព័ន្ធសហជិព ស្មារតីកម្មករខែ្មរ ដែលមានលោក មុំ សៀក ជាប្រធាន ហើយគោលបំណងដែលពួកគេចង់បាន គឺទាមទារលក្ខខណ្ឌ៩ចំណុច ប៉ុន្តែការទាមទារនោះត្រូវបរាជ័យ ដោយការប៉ះទង្គិចគ្នា បណ្តាលឲ្យឈ្មោះ សុំ សំណាង, មុន្នី វុធ និងលោក ជុំ បិត រងរបួស បច្ចុប្បន្នពួកគេកំពុងសំរាកព្យាបាលក្នុងមន្ទីរពេទ្យឯកជន៕

photo_2016-04-26_16-15-59 photo_2016-04-26_16-15-58 photo_2016-04-26_16-15-57 photo_2016-04-26_16-16-01 photo_2016-04-26_16-16-00

មតិយោបល់