ព័ត៌មានជាតិ

ស្អែកនេះ កម្ពុជានឹងបញ្ជូនកងទ័ពមួកខៀវជាង២០០នាក់ ទៅបំពេញបេសកកម្មប្រទេសម៉ាលី

ភ្នំពេញ : ក្រសួងការពារជាតិកម្ពុជា នឹងបញ្ជូនកងកម្លាំងថែរក្សារក្សាសន្តិភាពអង្គការប្រជាជាតិជាង២០០នាក់ បន្ថែមទៀត ទៅបំពេញបេសកកម្មសង់ព្រលានយន្តហោះ និងដោះមីននៅក្នុងប្រទេសម៉ាលី។

នៅថ្ងៃ ទី២៦ ខែមេសា ឆ្នាំ ២០១៦នេះ មន្ត្រីការពារជាតិ ថ្លែងថា ទ័ពមួកខៀវកម្ពុជា ចំនួន២កង រួមមានកងកម្លាំងវិស្វកម្មព្រលានយន្ត ហោះលេខ៩៨១ និងកងកម្ទេចគ្រឿងផ្ទុះលេខ៣៣៣ សរុបជិត២៣០នាក់ ថា ជាទ័ពបន្ថែមជួរក្រោយ ដោយនឹងចេញដំណើរទៅកាន់ ប្រទេសម៉ាលីថ្ងៃស្អែកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ ដើម្បីប្ដូរវេនជាមួយនឹងកងចាស់ បន្ទាប់ពីគេបានបញ្ចប់បេសកកម្ម
រយៈពេល១ឆ្នាំនៅប្រទេសម៉ាលី ហើយគេនឹងត្រលប់មកមាតុប្រទេសវិញនៅថ្ងៃទី២៨ខែមេសានេះ។

មន្ត្រីដដែល បន្ដថា កាលពីអំឡុងខែមីនាកន្លងមកនេះ មានកងកម្លាំងសរុបប្រមាណជិត៨០នាក់ ជាកងជួរមុខ នៅជួរកងកម្លាំង វិស្វកម្មព្រលានយន្តហោះលេខ៩៨១ និងកងកម្ទេចគ្រឿងផ្ទុះលេខ៣៣៣នេះដែរ ត្រូវបានក្រសួងការពារជាតិកម្ពុជា បានបញ្ជូន ចេញទៅប្រទេសម៉ាលី មុនមួយសារួចហើយ ហើយបន្ទាប់ពីកងកម្លាំងជួរក្រោយនេះទៅដល់ប្រទេសម៉ាលី កម្ពុជា នឹងមានទ័ពមួក
ខៀវគ្រប់ចំនួន៣០៩នាក់ តាមតម្រូវការកំណត់របស់អង្គការសហប្រជាជាតិលើកងប្ដូរវេនថ្មី៕

620

មតិយោបល់