ព័ត៌មានជាតិ

ចុះបង្ក្រាបក្រុមជួញដូរ និងប្រើប្រាស់គ្រឿងញៀនបានមួយសម្បុក

បន្ទាយមានជ័យៈ ​កម្លាំអ​នគបាលស្រុកម៉ាឡៃ កម្លាំងប៉ុស្តិ៍​បឹងបេង សហការជាមួយកម្លាំងការពារព្រំដែន៨១៥ បានចុះបង្ក្រាបករណី​ជួញដូរគ្រឿងញៀន ដោយ​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​០៦នាក់ កាល​ពី​វេលាម៉ោង១១និង០០នាទីព្រឹកថ្ងៃទី៣០ ឧសភា ២០១៦ នៅ​ចំណុចភូមិសង្កែឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ប្រភព​ឲ្យដឹងថា ប្រតិបត្តិការ​ចុះ​បង្ក្រាប​នេះ ដឹកនាំដោយលោកវីរសេនីយ៍ត្រី អៀម រីម អធិការនគបាលស្រុកម៉ាឡៃ កម្លាំងប៉ុស៍បឹងបេង សហការជាមួយ
កម្លាំងការពារព្រំដែន៨១៥ បានចុះបង្ក្រាបករណីជួញដូរ នឹងប្រើប្រាស់នូវសារធាតុញៀន រឹបអូសបានថ្នាំញៀន ប្រភេទយ៉ាម៉ាចំនួន៥៧គ្រាប់ ទូរសព្ទ០២គ្រឿង ដាវសាំរ៉ៃ១ដើម និង​ឧបករណ៍សម្រាប់ជក់មួយចំនួន។

ប្រភព​បន្តថា ជនសង្សយ័ចំនួន០៦នាក់ ទី១ឈ្មោះ មិញ សេរីវុធ ហៅ ញ៉ែ
ម ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ អ្នកប្រើប្រាស់ថ្នាំញៀន ទី២ឈ្មោះ ផេង វណ្ណៈ ហៅឡេក ភេទប្រុស អាយុ៣៣ឆ្នាំនៅភូមិត្រសេកជ្រុំឃុំម៉ាឡស្រុកម៉ាឡៃអ្នកប្រើប្រាស់ថ្នាំញៀន ទី៣ឈ្មោះ មាស គា អាយុ១៧ឆ្នាំ នៅភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ទី៤ឈ្មោះ សា ភឿន ហៅ ម៉ាប់ ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ​ ទី៥ឈ្មោះសោរុំ ភេទស្រី អាយុ៣០ឆ្នាំ នៅភូមិសង្កែឃុំបឹងបេង ស្រុកម៉ាឡៃ អ្នកជួញដូរ ថ្នាំញៀន ទី៦ឈ្មោះ ឈុន លាង ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិសង្កែឃុំបឹងបេង ស្រុកម៉ាឡៃ។

បច្ចុប្បន្ន​ ជន​សង្ស័យ​ទាំង​០៦នាក់ត្រូវ​ឃាត់​ខ្លួន រួម​នឹង​វត្ថុតាង​ ដើម្បីកសាងសំណុំ​រឿង​​បញ្ជូនទៅតុលាការ​ចាត់ការតាមនិតិវិធី៕

photo_2016-05-31_07-24-47photo_2016-05-31_07-24-45photo_2016-05-31_07-24-44photo_2016-05-31_07-24-46photo_2016-05-31_07-24-44 (2)photo_2016-05-31_07-24-42photo_2016-05-31_07-24-41photo_2016-05-31_07-24-40photo_2016-05-31_07-24-39photo_2016-05-31_07-24-37

មតិយោបល់