ព័ត៌មានជាតិ

ឃាត់ខ្លួនមនុស្សប្រាំនាក់ និងគោយន្តកន្ត្រៃដឹកឈេីប្រណិតប្រភេទ ធ្នង់ចំនួនពីរគ្រឿង

(ស្ទឹងត្រែង):អាវុធហត្ថបានធ្វេីការឃាត់យន្តកន្ត្រៃដែលដឹកឈេីប្រណិតប្រភេទធ្នុងព្រមទាំងបន្តឃាត់ខ្លួនមនុស្សចំនួនប្រាំនាក់ទៀតកាលពីវេលាម៉ោង០៩:២០នាទីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ ត្រង់ចំណុចបង្គោលសីម៉ាលេខ៤១ ព្រំដែនប្រទេសកម្ពុជានិងប្រទេសឡាវ ស្ថិតក្នុងភូមិថ្មដារ ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

អាវុធហត្ថបានឲ្យដឹកថា:ការឃាត់គោយន្តដឹកឈេីប្រណិតនិងមនុស្សប្រាំនាក់ខាងលេីនេះគឺយេីងបានធ្វេីឡេីងនៅពេលក្រុមឈ្មួញកំពុងតែដឹកជញ្ជូនឈេីឆ្លងព្រំដែនប្រទេសកម្ពុជាចូលទៅទឹកដីប្រទេសឡាវតែម្តង។
លោក ស៊ួន ម៉េងលី មន្ត្រីជំនាញរដ្ឋបាលព្រៃឈេីបានបញ្ជាក់ប្រាប់ឲ្យដឹងថា:ឈេីទាំងអស់នេះជាប្រភេទឈេីធ្នុងក្នុងគោយន្តទីមួយចំនួន០៩ដុំ គោយន្តទីពីរចំនួន០៨ដុំសរុបទាំងអស់ មានចំនួន១៧ដុំ ស្មេីរនិង ២.៦៥៩ម៉ែត្រគូប ព្រមទាំងម៉ូតូមួយគ្រឿងម៉ាក វេវអាហ្វា ព៌ណខ្មៅ ដែលជាបស់ម្ចាស់ឈេីផងដែរ។

រីឯម្ចាស់គោយន្តដែលអាវុធហត្ថឃាត់ខ្លួនមានចំនួនបីនាក់ ទី១ឈ្មោះ ស៊ី ឡុង អាយុ១៤ឆ្នាំ មុខរបរ កសិករ.ទី២ឈ្មោះ ឃួន មេ អាយុ៣១ឆ្នាំ មុខរបរ កសិករ.ទី៣ឈ្មោះ ស៊ុំ កែ អាយុ៣០ឆ្នាំ មុខរបរ កសិករ អ្នកទាំងបីរស់នៅក្នុងភូមិថ្មដារ ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

បេីតាមចម្លេីយរបស់ម្ចាស់គោយន្តបានប្រាប់ឲ្យដឹកថា:ពួកគាត់ជាអ្នកស៊ីឈ្នួលដឹកឈេីឲ្យឈ្មោះ ស និង ប្រពន្ធឈ្មោះដួង។ ទាំងពីរនាក់ប្តីប្រពន្ធគឺជាមេឈ្មួញរកស៊ីឈេីដរធំផងដែរប្រចាំទឹកដីស្រុកសៀមប៉ាងដែលរកស៊ីដឹកឈេីប្រណិតយកទៅលក់នៅព្រំដែនប្រទេសឡាវ។
ពួកគាត់បានស៊ីឈ្នួលដឹកឈេីទាំងអស់នេះពីមេឈ្មួញខាងលេីចេញពីភូមិថ្មដា ស្រុកសៀមប៉ាង ដេីម្បីយកទៅលក់នៅព្រំដែនប្រទេសឡាវ ហេីយការស៊ីឈ្នួលដឹកឈេីនេះក្នុងមួយគោយន្តម្ចាស់ឈេីឲ្យតំលៃដប់ម៉ឺនរៀលប៉ុន្តែពេលមកដល់ចំណុចខាងលេីក៍ត្រូវបានកម្លាំងអាវុធហត្ថឃាត់និងបង្ក្រាបតែម្តងទៅ។

បច្ចុប្បន្ន គោយន្តដែលដឹកឈេីទាំងពីរគ្រឿងព្រមទាំងឈេីប្រណិតទាំងអស់នោះត្រូវបានអាវុធហត្ថធ្វេីការប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈេីខេត្តដេីម្បីចាត់ការបន្ត។ចំណែកឯម្ចាស់គោយន្តបីនាក់ត្រូវបានអាវុធហត្ថដោះទៅវិញដេីម្បីឲ្យចូលខ្លួនមកដោះស្រាយជាមួយជំនាញរដ្ឋបាលព្រៃឈេីខេត្ត។

សូមបញ្ជាក់ថា:ពេលដែលមន្ត្រីជំនាញនិងអាវុធហត្ថធ្វេីការសួរនាំម្ចាស់គោយន្តម្ចាស់ឈេីក៍រត់គេចខ្លួនបាត់ស្រម៉ោលផងដែរ។
   
    
    
    
    
    
   

មតិយោបល់