ព័ត៌មានជាតិ

បុរសម្នាក់ត្រូវបានសង្សារបស់ខ្លួនចាក់មួយកាំបិត បណ្ដាលឲ្យរងរបួសធ្ងន់

(ភ្នំពេញ): បុរសម្នាក់ត្រូវបានសង្សារបស់ខ្លួនចាក់មួយកាំបិត បណ្ដាលឲ្យរងរបួសធ្ងន់។ ហេតុកាណ៍នេះកេីតឡេីងកាលពីវេលាម៉ោង ១: ៣០ នាទី រសៀល ថ្ងៃទី៣០ ខែមិនា ឆ្នាំ ២០១៦ ស្ថិតក្នុងភូុមិក្វា សង្កាត់ ខណ្ឌដង្កោ រាជធានីភ្នំពេញ។  
បេីតាមចម្លេីយសារភាពពីជនសង្ស័យ ឈ្មោះ វី ដា ភេទស្រី អាយុ ២៨ឆ្នាំ ស្នាក់នៅកន្លែងកេីតហេតុខាងលេី ហេីយមានស្រុកកំណេីតនៅ ស្រុកត្បូងឃ្មុំ ខេត្ដ ត្បូងឃ្មុំ បានឲ្យដឹងថាមុនពេលកេីតហេតុខ្លួន នឹងសង្សាបាននាំគ្នាជក់ថ្នាំ និងផឹកស្រាជាមួយគ្នា ស្រាបតែភ្លាមនោះបានឈ្លោះប្រកែកគ្នាហេីយជនរងគ្រោះដែលជាសង្សាបានទះកំភ្លៀងទៅ ទៅលេីជនសង្ស័យចំនួន ២ កំភ្លៀងភ្លាមនោះជនសង្ស័យបានស្ទុះទៅយកកូនកាំបិតហេីយបានចាក់ទៅលេីជនរងគ្រោះពីខាងក្រោយដែលបណ្ដាលឲ្យរងរបួសធ្ងន់។ 
ក្រោយពេលកេីតហេតុសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោបានចុះទៅកន្លែងកេីតហេតុហេីយបានយកជនសង្ស័យមកសួនាំនៅប៉ុស្ដិ៍ ចំណែកជនរងឈ្មោះ មិន កុសល ភេទ ប្រុស អាយុ ២៦ ឆ្នាំ មានមុខរបរជា សន្ដិសុខ ហេីយមានស្រុកំណេីតនៅភូមិ ៣ សង្កាត់ ផ្សារដេីមថ្កូវ ខណ្ឌចំការមន ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ រុស្សី។

   
    
 

មតិយោបល់