ប៉ៃលិនៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានបានឲ្យដឹងថា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវេលាម៉ោង៥និង០០នាទី ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានទទួលពាក្យបណ្តឹងពីឈ្មោះគង់សន្យា ភេទស្រីអាយុ២៦ឆ្នាំមុខរបរបុគ្គលិកមន្ទីរសុខាភិបាលខេត្តប៉ៃលិន រស់នៅភូមិតាង៉ែនលើ សង្កាត់ប៉ៃលិនក្រុងប៉ៃលិនខេត្តប៉ៃលិនបានមកប្តឹងក្នុងករណីបាត់ម៉ូតូចំនួន០១គ្រឿង។
អំពីរឿងហេតុនៅល្ងាចថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រហែល៤និង៣០នាទីមានករណីបាត់ម៉ូតូចំនួន០១គ្រឿងម៉ាកHonda Dream ពណ៌ខ្មៅសេរីឆ្នាំ២០១៩ស្លាកលេខប៉ៃលិន1C-6570 នៅក្នុងបរិវេនមន្ទីរសុខាភិបាលខេត្តប៉ៃលិនស្ថិតក្នុងភូមិវត្តសង្កាត់ប៉ៃលិនក្រុងប៉ៃលិនខេត្តប៉ៃលិន៕
មតិយោបល់