បើយោងតាមគេហទំព័របរទេសនានាបានឲ្យថា បុរសជនជាតិនីហ្សេរីយ៉ាម្នាក់ត្រូវបានចាប់ខ្លួនពីបទរំលោភក្មេងស្រីម្នាក់ដែលទើបតែមានអាយុ ៤ ឆ្នាំ ហើយត្រូវដោះលែងឲ្យមានសេរីភាពបន្ទាប់ពីពិន័យជាប្រាក់ចំនួន ១៨ ដុល្លារ។ បច្ចុប្បន្នបុរសរូបនោះត្រូវបានចាប់ខ្លួនជាថ្មីម្តងទៀត បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទចាប់រំលោភក្មេងម្នាក់ទៀតដែលមានអាយុ ៣ ឆ្នាំ។ តាមរបាយការណ៍ប៉ូលិសបានឲ្យដឹងថាបុរសល្មោភកាមរូបនោះមានឈ្មោះ Godswill ត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈទៅលើក្មេងស្រីអាយុ ៤ ឆ្នាំកាលពីឆ្នាំមុន តែសំណាងល្អត្រូវដោះលែងឲ្យមានសេរីភាពវិញបន្ទាប់ពីបងប្រាក់ពិន័យចំនួន ១៨ ដុល្លារ។ សូមបញ្ហាក់ផងដែលថារឿងរ៉ានេះគ្មាននណាម្នាក់ដឹងពីមូលហេតុដែលជនល្មើសត្រូវបានដោះលែងឲ្យមានសេរីភាពដោយគ្រាន់តែចំណាយប្រាក់ ១៨ ជាការផាកពិន័យនោះទេ៕
ព័ត៌មានជាតិ
មតិយោបល់