ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

របាយការណ៍អាមេរិក៖ សង្ស័យពួក IS ចាប់ផ្តើមការវាយប្រហារបាញ់អាវុធពុលគីមីប្រឆាំងនឹងកងទ័ពអាមេរិកនៅអ៊ីរ៉ាក់

អាមេរិកៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានឲ្យដឹងថា ក្រុមជ្រុលនិយមរដ្ឋអ៊ិស្លាម (IS) អាចប្រហែលជាបាន បាញ់អាវុធពុល មានផ្ទុកសារធាតុគីមី ទៅលើមូលដ្ឋានយោធាអ៊ីរ៉ាក់មួយ ដែលជាកន្លែងកងទ័ពអាមេរិ កំពុងមានវត្តមាន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦។

មិនមានកងទ័ពអាមេរិណាម្នាក់រងរបួស ឬមានរោគសញ្ញានៃការប៉ះពាល់បង្ហាញ នៅពេលដែលគ្រាប់រំសែវ គីមីទាំងនោះ បានធ្លាក់មកលើមូលដ្ឋានអាកាស ក្នុងតំបន់ជនបទ Qayarrah ចម្ងាយប្រហែល ៦០ គីឡូម៉ែត្រ ស្ថិតនៅភាគខាងត្បូងទីក្រុង Mosul ជាទីក្រុងដែលបានកាន់កាប់ ដោយពួក IS តាំងពីខែមិថុនា ឆ្នាំ ២០១៤ មកម្លេះ។

តាមការលើកឡើងរបស់មន្រ្តីអាមេរិក បាននិយាយថា ដោយសារអាវុធពុលផ្ទុកសារធាតុគីមីនេះ មានកម្រិតទាប ហេតុដូចនេះ វាគ្មានប្រសិទ្ធភាពក្នុងការបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពទ្បើយ៕

is-suspected-of-launching-chemical-attack-against-u-s-troops-in-iraq

មតិយោបល់