អ្នកប្រដាល់មិនដែលចាញ់ Floyd Mayweather បានបញ្ជាក់ថាខ្លួនកំពុងតែពិចារណាឈានជើងចូលសង្វៀនប្រដាល់វិញ បន្ទាប់ពីអ្នកលេងក្នុងទ្រុង Conor McGregor ឌឺដងខ្លាំងពេក។
Floyd បានប្រកាសចូលនិវត្តន៍តាំងពីឆ្នាំ២០១៥កន្លងទៅម្ល៉េះ បន្ទាប់ពីបង្កើតកំណត់ត្រាប្រកួតមិនដែលចាញ់៤៩ប្រកួត។ ក្រោយមកមួយរយៈមកនេះ អ្នកលេងក្នុងទ្រុង McGregor ក្រោយពីឈ្នះ Nate Diaz ក៏បានបោះពាក្យសម្ដីថាខ្លួនចង់ឡើងវាយជាមួយ Floyd ដើម្បីបង្កើតជាកំណត់ត្រាមួយក្នុងពិភពលោក។ យ៉ាងណាមិញ មិនត្រឹមតែចង់វាយជាមួយជើងខ្លាំងអាមេរិកនោះទេ McGregor ថែមទាំងនិយាយទៀតថា Floyd មិនហ៊ានវាយជាមួយខ្លួន ព្រោះដឹងតែចាញ់បាត់ទៅហើយ។
ឆ្លើយតបនឹងរឿងនេះដែរ អ្នកប្រដាល់វ័យ២៩ឆ្នាំបាននិយាយថា៖ “ខ្ញុំនឹងព្យាយាមឱ្យមានការប្រកួតមួយកើតឡើងរវាងខ្ញុំនិង Conor McGregor ។ យើងប្រហែលជាពិបាកធ្វើឱ្យកើតមាន ប៉ុន្តែយើងនឹងបោះជំហាន ស្វែងរកដំណោះស្រាយឱ្យបាន”។
Floyd ជាជើងខ្លាំងខាងប្រដាល់ដែលតាំងពីចូលប្រកួតផ្លូវការមក រូបគេមិនទាន់ស្គាល់ពាក្យថាចាញ់នោះទេ ខណៈដែល McGregor វិញ ជាជើងខ្លាំងខាងវាយក្នុងទ្រុង UFC ៕
មតិយោបល់