ព័ត៌មានអន្តរជាតិ

ករណីគ្រោះរញ្ជួយដីដ៏ខ្លាំងកម្រិត ៦,៦ រ៉ិចទ័រ វាយប្រហារនៅរដ្ឋអាមេរិក

អាមេរិកៈ អ្នកវិទូផ្នែករញ្ជួយដីក្នុងប្រទេស កាលពីថ្ងៃអាទិត្យ បាននិយាយថា​​ មានករណីគ្រោះរញ្ជួយដីដ៏ខ្លាំងមួយកម្រិត ៦,៦ រ៉ិចទ័រ បានវាយប្រហារមកលើឆ្នេរសមុទ្រភាគខាងលិចនៃរដ្ឋអាឡាស្កា របស់សហរដ្ឋអាមេរិក ប៉ុន្តែមិនមានសញ្ញាព្រមានអំពីរលកស៊ូណាមីនោះទេ។ នេះបើយោងតាមសារព័ត៌មាន Channe News Asia ចេញផ្សាយនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧។

យោងតាមការអង្កេតទីតាំងភូមិសាស្ត្រអាមេរិក (USGS) បានឲ្យដឹងថា រញ្ជួយដីនេះ មានអនុភាពវាយប្រហារក្នុងជម្រៅ ១១១,៨ គីឡូម៉ែត្រ ចម្ងាយ ៦០ គីឡូម៉ែត្រ ពីកោះដាច់ស្រយាល Buldir ស្ថិតនៅក្នុងប្រជុំកោះ Aleutian ដែលមានមនុស្សរស់នៅប្រមាណ ៨,០០០ នាក់។

ហេតុការណ៍នេះដែរ មជ្ឈមណ្ឌលព្រមានរលកស៊ូណាមិ នៅតំបន់ប៉ាស៊ីហ្វិក មិនបានចេញការព្រមាននោះទេ ខណៈដែល USGS បានអះអាងថា រញ្ជួយដីនេះ មានលទ្ធភាពហានិភ័យកម្រិតទាបប៉ុណ្ណោះនៃការស្លាប់ និងរបួស៕

មតិយោបល់