ព័ត៌មានកីឡា

កីឡាករម្នាក់ លាក់អាយុខ្លួនឯងថា២៣ឆ្នាំ ការពិតលើស៤០ឆ្នាំទៀត

កីឡាករម្នាក់ឈ្មោះថា Victor Emenayo បានលាក់បាំងអាយុខ្លួនឯងថាទើបតែ២៣ឆ្នាំប៉ុណ្ណោះដើម្បីបានទៅលេងនៅក្លឹបShahdagh Qusar FK ក្នុងប្រទេសអាហ្សែបែហ្សង់ ខណៈដែលទៅដល់ទីនោះត្រូវគេសើបដឹងថាមានអាយុលើស៤០ឆ្នាំទៅទៀត។

ក្នុងលិខិតឆ្លងដែនរបស់ Emenayo បានបញ្ជាក់ថាកីឡាកររូបនេះទើបតែមានអាយុ២៣ឆ្នាំប៉ុណ្ណោះ ប៉ុន្តែបើតាមការសើបអង្កេតឱ្យបានច្បាស់លាស់ទៅ ទើបដឹងថារូបគេបានក្លែងលិខិតឆ្លងដែននោះ។ ខណៈដែលអាយុពិតប្រាកដរបស់គេអាចនឹងលើស៤០ឆ្នាំឯណោះ។

យ៉ាងណាមិញ ចំពោះរឿងនេះដែរ កីឡាករខាងលើបានធ្វើការបដិសេធតែម្ដងថាខ្លួនមិនបានកុហកនោះទេ ពោលគឺការពិតទើបតែអាយុ២៣មែន គ្រាន់តែមានកាយសម្បទាចាស់បន្តិចប៉ុណ្ណោះ។

%e1%9e%80%e1%9e%b8%e1%9e%a1%e1%9e%b6%e1%9e%80%e1%9e%9a%e1%9e%98%e1%9f%92%e1%9e%93%e1%9e%b6%e1%9e%80%e1%9f%8b-%e1%9e%9b%e1%9e%b6%e1%9e%80%e1%9f%8b%e1%9e%a2%e1%9e%b6%e1%9e%99%e1%9e%bb%e1%9e%81%e1%9f%92

រឿងខាងលើនេះបានធ្វើឱ្យគេនឹកឃើញកាលពីឆ្នាំ២០១៤កន្លងទៅ ពេលកីឡាករ Joseph Minala ដែលលេងឱ្យ Lazio បានកុហកអាយុខ្លួនឯងថាទើបតែ១៧ឆ្នាំទេ តែធាតុពិតទៅគឺដល់ទៅ៤២ឆ្នាំឯណោះ។

យ៉ាងណាមិញ អាយុកីឡាករបរទេសគឺគេគិតលើលិខិតឆ្លងដែន ដូច្នេះបើទោះជាមានការសើបដឹងយ៉ាងណាមែន ប៉ុន្តែមិនអាចប្រកែកជាមួយតុលាការណាបានទេ ពោលគឺលិខិតឆ្លងដែនដាក់ប៉ុន្មាន នោះអាយុកីឡាករប៉ុណ្ណឹងហើយ៕

មតិយោបល់