ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ម៉ូតូកង់បី បុកម៉ូតូស្គុបពី មួយគ្រឿង បណ្តាលឲ្យបុរសម្នាក់ស្លាប់

ភ្នំពេញ: ម៉ូតូកង់បី បុកម៉ូតូស្គុបពីមួយគ្រឿងយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ដេកស្លាប់លើម៉ូតូ នៅនឹងកន្លែងកើតហេតុ។

ភ្នាក់ងារ Post News បានរាយការណ៍មកថា នាវេលាម៉ោង០៣និង២០នាទី ទៀបភ្លឺថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ ត្រង់ចំណុចមុខផ្ទះលេខ១៣ ផ្លូវលេខ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ រវាងម៉ូតូស្គុបពី ពណ៌ស ស្លាកលេខ ភ្នំពេញ1FH・1593 និងម៉ូតូកង់បី បើកបរបញ្រាសទិសគ្នា បណ្ដាលឲ្យជនរងគ្រោះឈ្មោះ លី សុខជឿន ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅផ្ទះលេខ94c ផ្លូវ92 ភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ស្លាប់នៅកន្លែងកើតហេតុ ចំនែកម៉ូតូកងបីបានបើករត់ គេចបាត់ស្រមោល។

ក្រោយធ្វើការវាស់វែង បច្ចុប្បន្នសមត្ថកិច្ចចរាចរណ៍ក្រុងភ្នំពេញ បាននឹងកំពុងចាត់ចែងតាមនិតីវិធី៕

photo_2016-04-27_06-41-32 photo_2016-04-27_06-41-36 photo_2016-04-27_06-41-40edited

មតិយោបល់