កំពងស្ពឺៈ រថយន្តដឹកកម្មករកម្មការិនីមួយគ្រឿង បានក្រឡាប់បះជើងទ្រមេឃ បណ្តាលឱ្យកម្មកររងរបួសធ្ងន់នឹងស្រាលប្រមាណ៧០នាក់ នៅថ្ងៃទី២៧មេសាឆ្នាំ២០១៦ វេលា ម៉ោង៦នឹង៣០នាទីព្រឹកមុិញ នៅលើផ្លូវជាតិលេខ44ចន្លោះគីឡូម៉ែត្រលេខ១២៥-១២៦ ចំណុចភូមិចំការដូង ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
បើតាមមន្រ្តីអាវុធហត្ថបានឱ្យPost Newsដឹងថា រថយន្តដឹកកម្មករដែលក្រឡាប់ ម៉ាកហុីយ៉ានដាយ ពាក់ស្លាកលេខភ្នំពេញ2AG・ 9077បើកបរដោយឈ្មោះ ឆេង ប៊ុនរឿនប្រុសអាយុ24ឆ្នាំនៅភូមិរស់នៅភូមិអណ្ដូងប្រេង ឃុំឈានស្រុកឧដុង្គ។
ប្រភពបន្តទៀតថា មុនកើតហេតុរថយន្តដឹកកម្មករបានបើកឡើង ពីស្រុកសាមគ្គីមានជយ័ ខេត្តកំពង់ឆ្នាំង មកដល់ចណុចខាងលើរថយន្តបានរេចង្កូត បណ្តាលឱ្យក្រឡាប់បះជើងទ្រមេឃនឹងចាក់កម្មករកម្មការិនីប្រមាណ៧០រាយប៉ាយពេញទ្រូងផ្លូវបណ្តាលឱ្យរបួសរដូករណែល សុទ្ធសឹងជាកម្មករ រោងចក្រចំការស្វាយ។
អ្នករងរបួសត្រូវបានគេបញ្ជួនទៅសង្គ្រោះនៅមន្ទីពេទ្យ ប៉ុន្តែពុំមានសេចក្តីរាយការណ៍ថា មានអ្នកស្លាប់នោះទេ៕
មតិយោបល់