ហ្វីលីពីនៈ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានទទួលការដឹកជញ្ជូនគ្រឿងសព្វាវុធ និងគ្រាប់កាំភ្លើងដែលផលិតនៅប្រទេសរុស្ស៊ី ដោយផ្ទាល់ជាច្រើន ខណៈដែលលោកបានធ្វើដំណើរទៅកាន់នាវាពិឃាដ ប្រឆាំងនាវាមុជទឹក ឈ្មោះថា Admiral Panteleyev របស់កងនាវារុស្ស៊ី Pacific Fleet ដែលបច្ចុប្បន្ន កំពុងស្ថិតនៅកំពង់ផែទីក្រុងម៉ានីល។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧។
លោក Duterte បានត្រួតពិនិត្យមើលការផ្ទេរអាវុធ ពីសំណាក់ក្រុមហ៊ុនរុស្ស៊ី Kalashnikov មកកាន់ប្រទេសខ្លួន ដោយមានកាំភ្លើងប្រមាណ ៥០០០ដើម និងគ្រាប់រំសេវប្រហែលមួយលានគ្រាប់ ដែលត្រូវបានផ្ដល់ដោយរុស្ស៊ី ជាផ្នែកមួយនៃទំនាក់ទំនងថ្មីរវាងក្រុងម៉ូស្គូ និងម៉ានីល។
ក្រៅពីអាវុធ នាវាពិឃាដប្រឆាំងនាវាមុជទឹក របស់កងនាវា Pacific Fleet ក៏បានដឹកជញ្ជូនរថយន្តយោធាចំនួន ២០ គ្រឿងផងដែរ សម្រាប់កងកម្លាំងប្រដាប់អាវុធហ្វីលីពីន (AFP)៕
មតិយោបល់