អាមេរិកៈ របាយការណ៍ថ្មីមួយ បាននិយាយថា នាវាល្បាតរបស់កងទ័ពជើងទឹកអាមេរិក បានបាញ់កាំភ្លើង Mk 45 ល្បឿនលឿនបំផុតចំនួន ២០គ្រាប់ នៅក្នុងសមយុទ្ធយោធាអន្តរជាតិ (RIMPAC2018)។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩។
ប្រភពពីមន្ដ្រី SCO ម្នាក់ សុំនិយាយមិនបញ្ចេញឈ្មោះ បានឲ្យដឹងពីការធ្វើតេស្តនោះ ប្រាប់ភ្នាក់ងារ USNI News កាលពីថ្ងៃច័ន្ទថា៖ « គ្រាប់សាកល្បងទាំងនោះ ត្រូវបានបាញ់ចេញពីនាវាចម្បាំងអាមេរិក USS Dewey ដែលជាផ្នែកមួយនៃការសិក្សា ធ្វើឡើងដោយកងនាវាអាមេរិក និងការិយាល័យសមត្ថភាពយុទ្ធសាស្រ្តរបស់ក្រសួងការពារជាតិ (SCO) ។
វាជាសមយុទ្ធសង្រ្គាមតាមសមុទ្រ ត្រូវបានប្រារព្ធឡើង នៅឯដែនសមុទ្រនៃកោះ Honolulu ស្ថិតក្នុងរដ្ឋហាវ៉ៃ ជារៀងរាល់ ២ ឆ្នាំម្តង៕
មតិយោបល់