តួកគី: ប្រភពសន្តិសុខតួកគីបានប្រាប់ទីភ្នាក់ងារ Anadolu ឲ្យដឹងថា យ៉ាងហោចណាស់ មនុស្ស៩នាក់បានរងរបួស នៅក្នុងការវាយប្រហារដោយគ្រាប់បែករថយន្តនៅលំនៅដ្ឋានមួយសម្រាប់សមាជិកនៃស្ថាប័នតុលាការនៅខេត្តភាគខាងកើតរបស់តួកគី។
បើយោងតាមប្រភពដែលបានពីគណបក្សពលករឃើដ (PKK) អ្នកបំផ្ទុះគ្រាប់បែកអត្តឃាត បានបំផ្ទុះរថយន្តផ្ទុកដោយគ្រាប់បែកនៅខាងក្នុង លំនៅដ្ឋាន ដែលជាកន្លែងដែលសមាជិកនៃស្ថាប័នតុលាការនោះមានចៅក្រមរស់នៅ។
ប្រាំបួននាក់រួមទាំងមន្ត្រីប៉ូលិសម្នាក់បានរងរបួសនៅក្នុងការវាយប្រហារនោះ ហើយមាន៣នាក់ដែលត្រូវបានគេរាយការណ៍មកថា ស្ថិតនៅក្នុង ស្ថានភាពធ្ងន់ធ្ងរ។
សមាជិកនៃកងកម្លាំងសន្តិសុខតួកគីជាង ៤៧០នាក់និងមនុស្សរាប់ពាន់នាក់នៃសមាជិករបស់ PKK ត្រូវបានសម្លាប់ក្នុងការប្រឈមមុខគ្នានៅក្នុង ប្រទេសតួកគីនិងនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ចាប់តាំងពីខែកក្កដាឆ្នាំមុន។
មនុស្សជាង ៤០.០០០នាក់បានបាត់បង់ជីវិតរបស់ពួកគេក្នុងការប៉ះទង្គិចគ្នាជាមួយ PKK ចាប់តាំងពីឆ្នាំ១៩៨៤ នៅពេលដែលក្រុមនេះបានចាប់ ផ្តើមការវាយប្រហារជាប្រឆាំងនឹងរដ្ឋាភិបាលជាលើកដំបូង។
សូមបញ្ជាក់ថា PKK ត្រូវបានចុះបញ្ជីថាជាអង្គការភេរវកម្មមួយដែលរៀបចំដោយសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសតួកគី៕
មតិយោបល់