បារាំងៈ ប្រព័ន្ធផ្សព្វផ្សាយបារាំង បានបង្ហាញកាលពីថ្ងៃអង្គារថា ភេរវករបារាំងជាង ២០០ នាក់ ត្រូវបានសម្លាប់ នៅក្នុងការប្រយុទ្ធគ្នារវាងកងកម្លាំងសន្តិសុខ ជាមួយភេរវករនៃរដ្ឋអ៊ិស្លាម នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦។
ប្រធានអគ្គនាយកដ្ឋានសន្តិសុខផ្ទៃក្នុង លោក Patrick Calvar អំឡុងពេលកិច្ចប្រជុំសន្តិសុខជាតិបារាំង កាលពីខែឧសភា បានពន្យល់ថា វាពិតជាមានផលលំបាកណាស់ ដើម្បីធ្វើការកំណត់ចំនួនភេរវករបារាំង ដែលបានចូលរួមជាមួយពួក ISIS ហើយត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី។
លោកបានបកស្រាយថា រាល់អ្នកដែលបានស្លាប់ នៅក្នុងការវាយប្រហារតាមអាកាស ដោយក្រុមចម្រុះ អន្ដរជាតិ មិនត្រូវបានកំណត់អត្តសញ្ញាណនោះទេ។
ក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី ១១ ខែកញ្ញា នាយករដ្ឋមន្ត្រីបារាំងលោក Manuel Valls បានឲ្យដឹងថា ភេរវករបារាំងជាស្ត្រី ៧០០ នាក់ ដោយក្នុងនោះមានបុរសជាង ២០០ នាក់ ត្រូវបានគេជឿថា បានចូលរួមប្រយុទ្ធគ្នាជាមួយក្រុមភេវរករ ISIS នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី៕
មតិយោបល់