ព័ត៌មានសុខភាព

វិធីព្យាបាលងាយៗដោយប្រើខ្ទឹមបារាំង ជំងឺ៤មុខរបស់អ្នកនឹងឆាប់ជា

ខ្ទឹមបារាំងមិនត្រឹមតែជាអាហារជំនួយដល់សុខភាពប៉ុណ្ណោះទេ វាថែមទាំងមានគុណសម្បត្តិដ៏អស្ចារ្យសម្រាប់ព្យាបាលជំងឺផ្សេងៗថែមទៀត។ ជាពិសេសសម្រាប់អ្នកដែលមានជំងឺ ៤មុខ ដូចខាងក្រោមនេះ អាចប្រើប្រាស់ខ្ទឹមបារាំងបាន។

ការឆ្លងមេរោគផ្កាសាយ
ការឆ្លងមេរោគផ្កាសាយ នឹងធ្វើអ្នកពិបាកដកដង្ហើម ហើយឈឺក្បាលរកធ្វើអ្វីមិនកើត។ ប៉ុន្តែខ្ទឹមបារាំងអាចព្យាបាលបាន ដោយអ្នកគ្រាន់តែហាន់ខ្ទឹមបារាំងមួយមើមដាក់នៅក្នុងឆ្នាំងមួយ បន្ទាប់មកដុតកំដៅមធ្យម។ នៅពេលដែលវាក្តៅត្រូវឱនក្បាលរបស់អ្នកពីលើឆ្នាំងនោះ ដើម្បីស្រូបដង្ហើមចូលឲ្យបានជ្រៅ។ មិនយូរប៉ុន្មានអ្នកនឹងដកដង្ហើមបានធម្មតាវិញ លែងឈឺចាប់ក្នុងច្រមុះទៀតហើយ។

ក្អក
នៅពេលដែលមានជំងឺមួយនេះ មនុស្សជាច្រើនតែងតែប្រើថ្នាំស៊ីរ៉ូក្អកដើម្បីព្យាបាល ប៉ុន្តែអ្នកអាចជំនួសដោយបរិភោគខ្ទឹមបារាំងវិញ។ វិធីមួយនេះ អាចកាត់បន្ថយជំងឺក្អកបានដូចគ្នា។

ចង់ក្អួត
វីធីកម្ចាត់បញ្ហាមួយនេះមិនពិបាកនោះទេ គ្រាន់តែអ្នកយកខ្ទឹមបារាំងពុះជាពីរ រួចកៀបក្រោមក្លៀករហូតដល់អ្នកមានអារម្មណ៍ស្រស់ថ្លាឡើងវិញ។

ការឆ្លងមេរោគត្រចៀក
ការឆ្លងមេរោគត្រចៀក អាចធ្វើឲ្យមានការឈឺចាប់ ឬហឹងត្រចៀក។ ហេតុនេះហើយ អ្នកត្រូវធ្វើការព្យាបាលជាបន្ទាន់ ដោយយកខ្ទឹមបារាំងមួយចំណិត ដាក់វាចូលទៅក្នុងត្រចៀករបស់អ្នក។ បន្ទាប់មកពាក់មួយឲ្យជិតក្បាល រួចចូលគេង។ នៅពេលព្រឹកឡើងអ្នកនឹងមានអារម្មណ៍ធូរស្រាល៕

ear-infections

មតិយោបល់