ព័ត៌មានអន្តរជាតិ

Update៖ ២០ នាក់ស្លាប់ និង ១៨នាក់ត្រូវជួយសង្គ្រោះ ខណៈប៉ូលិសបង់ក្លា សម្រុកចូលភោជនីយដ្ឋាន ដើម្បីរំដោះចំណាប់ខ្មាំង

បង់ក្លាដែស: បន្ទាប់ពីប៉ូលិសបង់ក្លាដែស បានវាយសម្រុកចូល និងបញ្ចប់ការឡោមព័ទ្ធ ក្នុងភោជនីយដ្ឋាន នៅរដ្ឋធានីដាកា កាលពីព្រឹក ថ្ងៃសៅរ៍ ចំណាប់ខ្មាំង ១៨នាក់ ត្រូវបានជួយសង្គ្រោះ ក្រោយពីការអះអាងដោយរដ្ឋអ៊ីស្លាមនៃប្រទេសអ៊ីរ៉ាក់ បានរាយការណ៍ថា បានសម្លាប់មនុស្ស ២០នាក់។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយមុននេះបន្តិច នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦។

ភាគច្រើនជាជនជាតិអ៊ីតាលី និងជប៉ុន ព្រមទាំងមនុស្សមួយចំនួនទៀត ដែលមិនស្គាល់អត្តសញ្ញាណ ត្រូវបានគិតថា ជាចំណាប់ខ្មាំងនៅក្នុងចំណោមភោជនីយដ្ឋានហាងនំបុ័ង Holey Artisan Bakery ដែលជាកន្លែងពេញនិយមរបស់ជនបរទេស។

ទាហារបង់ក្លាដែស បានបញ្ជាក់ឲ្យដឹងថា ចំណាប់ខ្មាំង ១៨នាក់ត្រូវបានជួយសង្គ្រោះ ខណៈខ្មាន់កាំភ្លើងចំនួន ៦នាក់ត្រូវបានបាញ់សម្លាប់។ ករណីបាញ់ប្រហារនៅក្នុងភោជនីយដ្ឋាននេះ ត្រូវបានលោកស្ត្រីនាយករដ្ឋមន្ត្រីបង់ក្លាដែស ចាត់ទុកថាជាអំពើភេរវកម្ម៕

មតិយោបល់