ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ឆាបឆេះ រថយន្តមួយគ្រឿងយ៉ាងសន្ធោសន្ធៅ សង្ស័យបណ្ដាលមកពី ឆ្លងប្រព័ន្ធភ្លើង

កំពង់ស្ពឺ:រថយន្តកាមរីគូត មួយគ្រឿងបានឆេះ យ៉ាងសន្ធោសន្ធៅខណ:ពេលកំពុងតែបើកបរ ធ្វើឲ្យម្ចាស់រថយន្តភ័យស្លន់ស្លោ ចុះរត់ចេញយ៉ាងលឿនពីគ្រោះថ្នាក់នោះ ហើយភ្លើងបានឆេះម៉ត់សល់តែគ្រោងដែកព្រោះតែរថយន្តពន្លត់អគ្គីភ័យមកមិនទាន់ ។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ កើតឡើងកាលពីវេលាម៉ោង ៦និង៥៥នាទី ព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៦នេះ ស្ថិតលើផ្លូវជាតិលេខ៤ ចន្លេះគីឡូម៉ែតលេខ៣២-៣៣ ជិតផ្សារត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

នគរបាល ស្រុកសំរោងទង បានប្រាប់ថា រថយន្តដែលរងគ្រោះឆេះ ពេលកំពុងតែបើកបរនោះម៉ាកកាមរីគូតកាត់ ឬហៅថាអូប៉ែល ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2K-9573 ធ្វើដំណើរពីទិសខាងលិចទៅកើត ដែលបើកបរដោយស្ត្រីចំណាស់ម្នាក់ មានអាយុប្រមាណជាង៥០ឆ្នាំ មិនស្គាល់ឈ្មោះ និងអាស្រ័យស្ថានដោយមិនបាននិយាយស្តីអ្វី ទាំងអស់ជាមួយសមត្ថកិច្ចដោយគេចខ្លួនបាត់ពីកន្លែងកើតហេតុ។

នគរបាលបានបន្ត បន្ទាប់មានការឆេះប្រជាពលរដ្ឋបាននាំគ្នាជួយពន្លត់ដែរ ប៉ុន្តែមិនអាចទប់ទល់នឹងអំណាចភ្លើងបាន ទើបហៅជំនួយពីរថយន្តពន្លត់អគ្គីភ័យស្នងការនគរបាល ខេត្តកំពង់ស្ពឺ តែយឺតពេលបន្តិចរថយន្តនោះ ត្រូវភ្លើងឆេះម៉ត់បានក្លាយជាគោងឆ្អឹងដែក៕

FB_IMG_1461732275809 FB_IMG_1461732657286

មតិយោបល់