ព័ត៌មានជាតិ

ជនល្មើស ១៩នាក់ ត្រូវបាននាំខ្លួន មកកាន់សាលាដំបូង ខេត្តកណ្តាល ធ្វើការប្រកាសទោស និងសាកសួរចម្លើយ

ខេត្តកណ្តាល:កងការពារពន្ធាគារ ខេត្តកណ្តាល បានបញ្ជួនខ្លួនជនល្លើស ចំនួន ១៩នាក់ មកកាន់សាលាដំបូង ខេត្តកណ្តាល ដើម្បីធ្វើការប្រកាសទោស និងសាកសួរចម្លើយ អំពីសំណាក់ចៅក្រមជំនុំជំរះ និងចៅក្រមសុើបអង្កេត នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ នេះ។

បើតាមមន្ត្រីកងការពារពន្ធនាគារ បានឱ្យ Post News ដឹងថា ជនល្មើស ០៥នាក់ ដែលត្រូវនាំមកស្តាប់ ការប្រកាសសាលក្រម ស្តីអំពីការសម្រេចទោស គឺមាឈ្មោះ ទី១ ហេង រ៉ូត ភេទ ប្រុស អាយុ ២៣ឆ្នាំ ជាប់ចោទពីបទ រួមភេទជាមួយអនិតិជន ក្រោមអាយុ ១៥ឆ្នាំ ប្រព្រឹត្តិទៅនៅ ភូមិព្រែកតាទន់ ឃុំព្រែកប្រសប់ ស្រុកខ្សាច់កណ្តាល កាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០១៥ ត្រូវបានចៅក្រមជំនុំជំរះ លោក ហុក វ៉ាន់ធីណា សម្រេចផ្តន្ទាទោសរយៈពេល ចំនួន ០៥ឆ្នាំ តែអនុវត្តទោស ចំនួន ២ឆ្នាំ ឯ ៣ឆ្នាំទៀត ព្យូទោស។ ទី២ ឈ្មោះ សាយ សំអូន ភេទ ប្រុស អាយុ ២៥ឆ្នាំ ទី៣ ឈ្មោះ ឈិន សុវណ្ណា ភេទ ប្រុស អាយុ ២៨ឆ្នាំ ទី៤ ឈ្មោះ ឡាយ ចិត្ត្រា ភេទ ប្រុស អាយុ ១៩ឆ្នាំ ទី៥ ឈ្មោះ គង់ ចិន្ត្រា ភេទ ប្រុស អាយុ ២៥ឆ្នាំ។ ជនល្មើសទាំង ៤នាក់នេះ នៅដំណាក់កាល ឃុំខ្លួនបណ្តោះអាសន្ន ជាប់ចោទបទ លួចមានស្ថានទម្ងន់ទោស ក្រោយពីបើកការជំនុំជំរះ លោក ហុក វ៉ាន់ធីណា ចៅក្រមជំនុំជំរះ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ១០១៦ បានធ្វើការប្រកាសទោស ជនទាំង ០៤នាក់ ដែលម្នាក់ៗ ទទួលទោស ០៥ឆ្នាំ។ ដោយឡែក ជនល្មើស ១៤នាក់ ត្រូវបាននាំមកធ្វើការសាកសួរ នៅព្រឹកថ្ងៃទី២៧ មេសា នេះដែរ មានឈ្មោះ លាង សុខគីម ភេទប្រុស អាយុ ៣៣ឆ្នាំ ឈ្មោះ សុខ ធី ភេទ ប្រុស អាយុ ២៩ឆ្នាំ។ ជនល្មើស ០២នាក់នេះ ជាប់ចោទលួច ប្រព្រឹត្តិទៅនៅ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី០១ ខែធ្នូរ ឆ្នាំ២០១៥ កន្លងទៅ។ ឈ្មោះ ហន រដ្ឋា ភេទ ប្រុស អាយុ ២៧ឆ្នាំ ជាប់ចោទពីបទ រក្សាទុកនូវសារធាតុញៀន ដោយខុសច្បាប់ ប្រព្រឹត្តិទៅនៅ ភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល កាលពីថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៦ ថ្មីៗនេះ។ ឈ្មោះ ញេប សារ៉ាវុធ ភេទ ប្រុស អាយុ ២២ឆ្នាំ ឈ្មោះ រ៉ាវុធ វិសាល ភេទប្រុស អាយុ ១៨ឆ្នាំ ឈ្មោះ គឹម សៀកហេង ភេទ ប្រុស អាយុ ១៩ឆ្នាំ។ ជនល្មើសទាំង ០៣នាក់ ជាប់ចោទពីបទជួញដូរ និងចាត់ចែង ដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តិទៅនៅ ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ កាលពីថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៦។ ឈ្មោះ ម៉ៅ តុលា ភេទ ប្រុស អាយុ ២៤ឆ្នាំ ឈ្មោះ សេង គុណថៃ ភេទ ប្រុស អាយុ ១៨ឆ្នាំ ឈ្មោះ ជា ភារម្យ ភេទ ប្រុស អាយុ ១៩ឆ្នាំ ឈ្មោះ យែម ពី ភេទ ប្រុស អាយុ ២១ឆ្នាំ។ ជនល្លើសទាំង ០៤នាក់នេះ ជាប់ចោទពីបទ ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹតត្តិឡើងនៅ ផ្ទះសំណាក់មានលាប ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៦។ ចំពោះជនល្មើស ០៤នាក់ ត្រូវនាំមកសាកសួរ ដែរនោះ គឺឈ្មោះ ជឹម សីហាក់ អាយុ ៣០ឆ្នាំ ឈ្មោះ គង់ ធា អាយុ ២៣ឆ្នាំ ឈ្មោះ កើត សំអៀង អាយុ ១៧ឆ្នាំ ឈ្មោះ គង់ សុផារិត អាយុ ២០ឆ្នាំ ជាប់ចោទពីបទ ចាត់ចែងឱ្យប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រិតឡើងនៅ ភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ មន្ត្រីកងការពារពន្ធាគារ បានឱ្យដឹងថា ជនល្មើស ១៤នាក់ និងត្រូវប្រកាសទោស នៅពេលក្រោយ ផងដែរ៕

photo_2016-04-27_14-36-48 photo_2016-04-27_14-36-52 photo_2016-04-27_14-36-54

មតិយោបល់