ព័ត៌មានជាតិ

កងរាជអាវុធហត្ថខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យករណីធ្វើសកម្មភាពលួចកាច់កម៉ូតូក្នុងរាជធានីភ្នំពេញនិងខេត្តកំពង់ស្ពឺ…

ភ្នំពេញ:កាលពីវេលាម៉ោង០៨និង៤០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងជំនាញ អ.ហ ខណ្ឌដង្កោ បានទទួលពាក្យបណ្តឹង និង ទទួលជនសង្ស័យចំនួន០១នាក់ ពីឈ្មោះ ឈុម ចន្ធលក្ខណ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរនិស្សិត ទីលំនៅ ផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
-ជនសង្ស័យមានឈ្មោះ ពេជ្រ ណារិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាដក ។
+ក្រោយពីកម្លាំងជំនាញធ្វើការសួរនាំទៅលើជនសង្ស័យ បានសារភាពថាកន្លងមកក្រុមខ្លួនបានធ្វើសកម្មភាពលួចកាច់កម៉ូតូ នៅក្នុងរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។
រហូតដល់ម៉ោង១០និង៤០នាទី ដោយមានការសម្របសម្រួលពីលោក ឡុង ស៊ីថា ព្រះរាជអាជ្ញារងប្រចាំខណ្ឌដង្កោ និងបទបញ្ជារបស់លោកមេបញ្ជាការខណ្ឌ ព្រមទាំងការចង្អុលបង្ហាញពីជនសង្ស័យ ឈ្មោះ ពេជ្រ ណារិទ្ធ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ នៅចំណុចបន្ទប់ផ្ទះសំណាក់ ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
-ជនសង្ស័យមានឈ្មោះ កាន សុខជាតិ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។
-លុះដល់វេលាម៉ោង១៨និង៥០នាទី កម្លាំងជំនាញ អ.ហ ខណ្ឌដង្កោ បានសការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ អ.ហ រាជធានីភ្នំពេញ និង កម្លាំងមូលដ្ឋាន អ.ហ ខណ្ឌទួលគោក បានបន្តធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ទៀត ផ្លូវ២៨៩ ស្ថិតក្នុងភូមិ១៥ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
-ជនសង្ស័យមានឈ្មោះ កេង ហុង ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅបន្ទប់ជួល សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
+វត្ថុតាងចាប់យក
-ទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាក Vivo ។
បច្ចុប្បន្ន: ជនសង្ស័យទាំង ០៣នាក់ រួមទាំងវុត្ថុតាងបានបញ្ជូនទៅការិយាល័យ ប្រឆាំងបទល្មើសព្រហ្មទណ្ឌ អ ហ រាជធានីភ្នំពេញ ចាត់ការបន្តតាមនិតិវិធីច្បាប់។

មតិយោបល់