ចិន:ធនាគារកណ្តាលរបស់ប្រទេសចិនកាលពីថ្ងៃចន្ទ បានវិនិយោគទុនប្រាក់បន្ថែមទៀតចូលទៅក្នុងទីផ្សារ ដើម្បីបន្ធូរបន្ថយសំពាធសាច់ប្រាក់។ ធនាគារប្រជាជនចិន (PBOC) បានចំណាយទឹកប្រាក់ ១៨០ពាន់លានយ័ន ស្មើនឹង ២៧,៦ពាន់លានដុល្លារអាមេរិក ក្នុងការធ្វើកិច្ចព្រមព្រៀងទិញមូលប័ត្រត្រឡប់មកវិញក្នុងរយៈពេល៧ថ្ងៃ (repo) នៅក្នុងការដាក់ឲ្យដំណើរការណ៍នោះដែរ ធនាគារកណ្តាលនឹងទិញប្រព័ន្ធការពារសុវត្ថិភាព ពីធនាគារនានា ដោយភ្ជាប់មកនូវកិច្ចព្រមព្រាងខាងលើ ដើម្បីដាក់លក់មូលបត្រទាំងនោះ ឡើងវិញនៅក្នុងពេលអនាគត។
ការទិញមូលបត្រត្រឡប់មកវិញនោះ ត្រូវបានកំណត់តម្លៃទិញមូលប័ត្រយ៉ាងត្រឹមត្រូវ តាមរយៈផ្តល់ទិន្នផលចំណេញ ២,២៥ភាគរយ ហើយការកំណត់តម្លៃមិនប្រែប្រួលនេះ គឺមានការដាក់ទុនលុយចំនួន ២៤០ពាន់លានយន់ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ PBOC។
សូមបញ្ជាក់ថា ការផ្លាស់ប្តូរនេះបានកើតឡើងបន្ទាប់ពីការដាក់ទុនលុយសុទ្ធចំនួន ២៦០ពាន់លានយ័ន និង លុយចំនួន ២៥០ពាន់លានយ័ន ចាក់ចូលទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃពុធនេះតែម្តង៕
មតិយោបល់