ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង រងការរិះគន់ថា គ្មានឆន្ទៈបង្ក្រាបបទល្មើស អង្គុយចាំតែទទួលផលប្រយោជន៍

ស្ទឹងត្រែងៈ ជំនាញរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តស្ទឹងត្រែង រងការរិះគន់ធ្ងន់ៗពីសំណាក់ប្រជាពលរដ្ឋថា បច្ចុប្បន្ននេះ ហាក់អសមត្ថភាព និងគ្មានឆន្ទៈ ក្នុងការចុះបង្ក្រាបបទល្មើសព្រៃឈើនោះទេ ដែលមួយថ្ងៃៗ អង្គុយចាំតែលើកដៃទទួលផលប្រយោជន៍ ខណៈដែលសមត្ថកិច្ចមកពីរាជធានីភ្នំពេញ បង្ក្រាបបាន រួចប្រគល់ឲ្យចាត់ការបន្តប៉ុណ្ណោះ។

ប្រជាពលរដ្ឋរស់នៅខេត្តស្ទឹងត្រែង បានលើកឡើងថា សព្វថ្ងៃគេតែងតែសង្កេតឃើញ រថយន្តតាក់ស៊ីប្រភេទសាំយ៉ុង សម្រាប់ដឹកភ្ញៀវ និងគ្រឿងសង្ហារឹម ចេញពីខេត្តស្ទឹងត្រែង ឆ្ពោះទៅភ្នំពេញមួយចំនួន និងរថយន្តសាំយ៉ុង ដឹកឈើចេញពីស្រុកសៀមប៉ាង ចូលមកទីរួមខេត្ត ត្រូវបានគេដឹងថា ភាគច្រើនបានលួចបង្កប់ឈើប្រណីតមិនទាន់កែច្នៃក្នុងរថយន្តទាំងនោះ។ ប៉ុន្តែបើទោះជាយ៉ាងណា ពលរដ្ឋថា មិនដែលឃើញមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធណាម្នាក់ ចុះបង្ក្រាប ឬធ្វើការត្រួតពិនិត្យនោះឡើយ ដែលជាហេតុធ្វើឲ្យក្រុមឈ្មួញកាន់តែច្រើន អាចប្រើរូបភាពដឹកតាមរថយន្តដឹកអ្នកដំណើរ ដើម្បីធ្វើអាជីវកម្មរបស់ខ្លួនស្ទើររៀងរាល់ថ្ងៃតែម្ដង។

ជាមួយគ្នានេះ ប្រជាពលរដ្ឋក៏បានធ្វើការរិះគន់យ៉ាងខ្លាំងផងដែរ ដល់អាជ្ញាធរខេត្ត មន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីបរិស្ថាន ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធថា ប្រហែលអស់លោកអសមត្ថភាព ឬក៏គ្មានឆន្ទៈក្នុងការបង្ក្រាប ទើបបង្កឲ្យបទល្មើសព្រៃឈើនៅខេត្តភាគឦសាន នៃប្រទេសកម្ពុជា មួយនេះ មានការកើនឡើងខ្លាំងស្ទើរគ្រប់រូបភាព។ ក្នុងនោះ ក៏មានការចោទជាសំណួរថា តើមន្ត្រីទាំងនោះ ប្រហែលជាបានទទួលលាភសក្ការៈពីក្រុមឈ្មួញទុច្ចរិត ឬយ៉ាងណា? ទើបគេពុំដែលឃើញមន្ត្រីមានឆន្ទៈ និងវិធានការចំពោះក្រុមឈ្មួញ។

លោក ឈៀង តុលា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦នេះ Post News មិនអាចទំនាក់ទំនងសុំការបកស្រាយណាមួយ ជុំវិញការរិះគន់របស់ប្រជាពលរដ្ឋបានឡើយ ដោយទូរស័ព្ទចូល ប៉ុន្តែគ្មានអ្នកទទួល។ Post News រីករាយ និងរង់ចាំការបកស្រាយរបស់លោក។

គួររំឭកផងដែរថា នៅរយៈពេលប៉ុន្មានថ្ងៃមុនថ្ងៃបុណ្យភ្ជុំបិណ្ឌនេះ គេឃើញថា កម្លាំងសមត្ថកិច្ចបានធ្វើការចុះបង្ក្រាប និងចាប់រថយន្តសាំយ៉ុង ដឹកឈើប្រណីតបានចំនួន៦គ្រឿង សុទ្ធសឹងតែជាស្នាដៃនៃការបង្ក្រាបរបស់កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មកពីរាជធានីភ្នំពេញ ទាំងអស់ ដែលមិនមែនរដ្ឋបាលព្រៃឈើខេត្តមានឆន្ទៈចុះបង្ក្រាបនោះទេ។ ក្រោយការចាប់បង្ក្រាប រថយន្តល្មើសទាំង៦គ្រឿងនោះ ត្រូវបានប្រគល់ឲ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ចាត់ការបន្តតាមច្បាប់៕

%e1%9e%9a%e1%9e%8a%e1%9f%92%e1%9e%8b%e1%9e%94%e1%9e%b6%e1%9e%9b%e1%9e%96%e1%9f%92%e1%9e%9a%e1%9f%83%e1%9e%88%e1%9e%be%e1%9e%9f%e1%9f%92%e1%9e%91%e1%9e%b9%e1%9e%84%e1%9e%8f%e1%9f%92%e1%9e%9a%e1%9f%82%e1%9e%9a%e1%9e%8a%e1%9f%92%e1%9e%8b%e1%9e%94%e1%9e%b6%e1%9e%9b%e1%9e%96%e1%9f%92%e1%9e%9a%e1%9f%83%e1%9e%88%e1%9e%be%e1%9e%9f%e1%9f%92%e1%9e%91%e1%9e%b9%e1%9e%84%e1%9e%8f%e1%9f%92%e1%9e%9a%e1%9f%82%e1%9e%9a%e1%9e%8a%e1%9f%92%e1%9e%8b%e1%9e%94%e1%9e%b6%e1%9e%9b%e1%9e%96%e1%9f%92%e1%9e%9a%e1%9f%83%e1%9e%88%e1%9e%be%e1%9e%9f%e1%9f%92%e1%9e%91%e1%9e%b9%e1%9e%84%e1%9e%8f%e1%9f%92%e1%9e%9a%e1%9f%82%e1%9e%9a%e1%9e%8a%e1%9f%92%e1%9e%8b%e1%9e%94%e1%9e%b6%e1%9e%9b%e1%9e%96%e1%9f%92%e1%9e%9a%e1%9f%83%e1%9e%88%e1%9e%be%e1%9e%9f%e1%9f%92%e1%9e%91%e1%9e%b9%e1%9e%84%e1%9e%8f%e1%9f%92%e1%9e%9a%e1%9f%82%e1%9e%9a%e1%9e%8a%e1%9f%92%e1%9e%8b%e1%9e%94%e1%9e%b6%e1%9e%9b%e1%9e%96%e1%9f%92%e1%9e%9a%e1%9f%83%e1%9e%88%e1%9e%be%e1%9e%9f%e1%9f%92%e1%9e%91%e1%9e%b9%e1%9e%84%e1%9e%8f%e1%9f%92%e1%9e%9a%e1%9f%82%e1%9e%9a%e1%9e%8a%e1%9f%92%e1%9e%8b%e1%9e%94%e1%9e%b6%e1%9e%9b%e1%9e%96%e1%9f%92%e1%9e%9a%e1%9f%83%e1%9e%88%e1%9e%be%e1%9e%9f%e1%9f%92%e1%9e%91%e1%9e%b9%e1%9e%84%e1%9e%8f%e1%9f%92%e1%9e%9a%e1%9f%82%e1%9e%9a%e1%9e%8a%e1%9f%92%e1%9e%8b%e1%9e%94%e1%9e%b6%e1%9e%9b%e1%9e%96%e1%9f%92%e1%9e%9a%e1%9f%83%e1%9e%88%e1%9e%be%e1%9e%9f%e1%9f%92%e1%9e%91%e1%9e%b9%e1%9e%84%e1%9e%8f%e1%9f%92%e1%9e%9a%e1%9f%82

មតិយោបល់