ឧត្តរមានជ័យៈ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ក្រោមការដឹកនាំចង្អុលបង្ហាញពី់លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីដោយឯកឧត្ដម តូច សុភក្ដី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ ។
កាលពីថ្ងៃ អាទិត្យ ១០រោច ខែមាឃ ឆ្នាំជូតព.ស២៥៦៤ ត្រូវថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ២និង៤០នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន បានធ្វើការបង្រ្កាបករណីជួញដូររក្សាទុក និងប្រើប្រាស់នូវសាធាតុគ្រឿងញៀនខុសច្បាប់ចំនួន ១លើក ស្ថិតនៅចំនុចភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជនសង្ស័យ បានចំនួន ០២នាក់ ស្រី០១ នាក់ ៖
១/ឈ្មោះ សុខ ពិសី ភេទស្រី អាយុ ២៧ឆ្នាំ រស់នៅភូមិពុរ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ មុខរបរមិនពិតប្រាកដ ត្រូវឃាត់ខ្លួន (ជួញដូរ និង ប្រើប្រាស់) ។
២/ឈ្មោះ ទុយ ប៉ូលីវណ្ណន័ឌី ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ (ជួញដូរ និងប្រើប្រាស់) ។
ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងយើងបានធ្វើការដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ICE ហៅម៉ាទឹកកក ចំនួន ០១កញ្ចប់ ស្មើនឹង ២០.៨៨ក្រាមថ្លឹងទាំងសំបក.ទូរស័ព្ទដៃ ០២គ្រឿង កាបូបស្ពាយពណ៌ខ្មៅ ០១ នឹងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យរួមជាមួយនឹងវត្ថុតាងខាងលើ ត្រូវបានការិយាល័យជំនាញរៀបចំកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅតុលាការចាត់ការបន្ត នឹងត្រូវបានតុលាការសម្រេចឃុំខ្លួនអាសន្ននៅពន្ធនាគារខេត្តឧត្តរមានជ័យ ។ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមបទបញ្ញត្តិមាត្រា ៤០ និង ៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ៕
មតិយោបល់