ព័ត៌មានជាតិ

ជិះម៉ូតូបុកគោ របួសធ្ងន់!

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង​រវាងបុរសម្នាក់ ជិះម៉ូតូបុកគោ បណ្តាលឲ្យដួលរបួសធ្ងន់ដោយខ្លួនឯង។

ហេតុការណ៍នេះកើតឡើងនៅម៉ោង២និង២២នាទី យប់ឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៥៩-១៦០ ភូមិមនោរម្យតាននៃឃុំ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

មុនពេលកើតហេតុ គេឃើញជនរងគ្រោះឈ្មោះ ឌៀង ពេជ្រ អាយុ២១ឆ្នាំ ស្នាក់នៅក្នុងស្រុកកំពង់សិលា ខេត្តព្រះសីហនុ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FW-6636 តាមបណ្តោយផ្លូវខាងលើ លុះដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកគោ បណ្តាលឲ្យដួលរបួសធ្ងន់ខ្លួនឯង ត្រូវបានបញ្ជូនទៅព្យាបាលនៅគ្លីនិកឯកជនវាលរេញ៕

មតិយោបល់