ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងសម្រេចចោទប្រកាន់លោក ស៊ាង ចែត មេឃុំស្រក លើបទល្មើសសូកប៉ាន់សាក្សី

ភ្នំពេញ: មន្រ្តីសាលាដំបូងរាធានីភ្នំពេញ បានថ្លែងប្រាប់ Post News នៅមុននេះបន្តិច ម៉ោង៤នឹង៣០នាទីរសៀល ថ្ងៃទី២៧មេសា នេះថា ព្រះរាជអាជ្ញារង លោក មាស ច័ន្ទពិសិដ្ឋ បានសម្រេចចោទប្រកាន់មួយបទល្មើសហើយទៅ លើលោក ស៊ាង ចែត មេឃុំស្រុកកំពង់សៀម ដែលជា សមាជិកគណបក្សសមរង្ស៊ី នឹងសង្គ្រោះជាតិ ដែលត្រូវបានអង្គភាព ប្រឆាំងអំពើពុករលួយចាប់ឃាត់ខ្លួនដោយចោទពីបទសូកប៉ាន់សាក្សី ដែលអាចប្រឈមមុខជាប់ពន្ធនាគារ ពី៥ ទៅ១០ឆ្នាំ។

មន្រ្តីជាន់ខ្ពស់តុលាការបានបញ្ជាក់ថា បទល្មើសដែលចោទប្រកាន់លោក ស៊ាង ចែត គឺបទសូកប៉ាន់សាក្សី តាមមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ទ មានទោស ៥ទៅ១០ឆ្នាំ នឹងបញ្ជូនបន្តទៅកាន់ចៅក្រមស៊ើបសួរដើម្បីបន្តនីតិវីធី។

ការចោទប្រកាន់របស់តុលាការនេះ បានធ្វើឡើង ក្រោយពីសាលាដំបូងរាជធានីភ្នំពេញ បានសាកសួរ លោក ស៊ាង ចែត ជាសមាជិក របស់គណបក្សសមរង្ស៊ី នឹងជាមេឃុំ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម តាំងពីវេលាម៉ោង ៩៖០០នាទីព្រឹកថ្ងៃទី២៧ ខែមេសារហូតដល់ពេលរសៀលទើបសម្រេចចោទប្រកាន់តែម្តង។

គួរបញ្ជាក់ថា លោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួននៅម៉ោង១០៖៣០នាទី ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ទៅតាមចម្លើយ ដែលអះអាងនៅក្នុងលិខិតចំហររបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ ដែលបានសារភាពថា មានស្នេហាលួចលាក់ជាមួយ លោក កឹម សុខា។ លោក ស៊ាង ចែត មេឃុំស្រក ដែលបានយកលុយ៥០០ដុល្លារ ទៅឱ្យម្តាយរបស់នាង ដើម្បីឱ្យគាត់ជួយប្រាប់ស្រីមុំ កុំឱ្យនិយាយការពិត៕

photo_2016-04-27_08-46-16 (2) photo_2016-04-27_09-02-19 photo_2016-04-27_09-02-14

មតិយោបល់