ភ្នំពេញ: គិតត្រឹមម៉ោង៥ល្ងាចនេះ មន្ត្រីនគរបាលខណ្ឌទួលគោក បានប្រាប់ Post News ថា ជនសង្ស័យនៅតែបាញ់តបត មកកាន់សមត្ថកិច្ចពីក្នុងផ្ទះ បន្ថែមទៀត គ្រាដែលសមត្ថកិច្ចកំពុង ទ្បោមពទ្ធ័ នៅកន្លែងកើតហេតុ។
សមត្ថកិច្ចបន្តថា ជនសង្ស័យនៅមានបក្ខពួក ៣ទៅ ៤នាក់ទៀត ប្រដាប់ដោយកាំភ្លើង ទោះ២នាក់ ត្រូវបានចាប់ខ្លួនមុននេះក៍ដោយ។
បើតាមប្រភពព័ត៌មានបញ្ជាក់មកថា ជនរងគ្រោះ មា្នក់ ដែលជាមន្ត្រីអាវុធហត្ថរងរបួសនោះ (រហ័សនាម និមិ្មត៣៣) ហើយពេលនេះមានសេចក្តីរាយការណ៍មកថា បានបាត់បង់ជីវិតហើយ ក្រោយពីរងការបាញ់ប្រហារ ចំនួន២គ្រាប់ និងបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត។
សូមបញ្ជាក់ថាកាលពី ម៉ោង៤:០៥នាទីនេះ សមត្ថកិច្ចបានធ្វើការបាញ់តបតជាមួយ ក្រុមជនល្មើស បន្ទាប់មកមន្រ្តីអាវុធម្នាក់រងរបួស និងជនសង្ស័យ២នាក់ត្រូវបានចាប់ខ្លួន នៅតាមកំណត់ផ្លូវ៣៥១ សង្កាត់បឹងកកទី១ ខណ្ឌទួលគោក ក្បែរផ្ទះលោក ហ៊ុន ម៉ានិត កូនប្រុសសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន៕
មតិយោបល់