ព័ត៌មានជាតិ

ទុស្សេខ្សែភ្លើង ឆេះរោងសិប្បកម្មដែកស្ទើរទាំងស្រុង នៅស្រុកមោងឬស្សី!

បាត់ដំបង: ថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៨និង៣០នាទី នៅចំណុចក្រុមទី១៩ ភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង មានករណីអគ្គិភ័យបានឆាបឆេះរោងសិប្បកម្មដែក ធ្វើអំពីឈើដំបូលប្រកស័ង្គសី១ខ្នង មានទំហំទទឹង៥ម៉ែត្របណ្តោយ៧ម៉ែត្រ។

ម្ចាស់ឈ្មោះ ស៊ី វ៉ាន់ថន ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិកើតហេតុ។

មូលហេតុ ឆ្លងចរន្តអគ្គិសនីទុស្សេខ្សែភ្លើង បណ្តាលឲ្យឆ្លងរាលទៅឆាបឆេះតូបលក់អីវ៉ាន់ចាប់ហួយមួយតូបទៀត ធ្វើអំពីឈើប្រកស័ង្គសីដែលមានទំហំទទឹង៦ម៉ែត្រ បណ្តោយ១០ម៉ែត្រ ម្ចាស់ឈ្មោះ ហ៊ិន សាក់ ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិព្រៃស្វាយឃុំ ព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

ខូចខាតទ្រព្យសម្បត្តិអស់មួយចំនួន ក្នុងករណីនេះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង(មោងឬស្សីមួយគ្រឿងនិងរុក្ខគិរីមួយគ្រឿង) ប្រើប្រាស់ទឹកអស់ចំនួន៤ឡាន៕

មតិយោបល់