CNN: វាជាសមិ្មទ្ធផលថ្មី នៃរបកគំហើញ ផ្នែកវិទ្យាសាស្ត្រ របស់លោក Chris Toumazou សាស្ត្រចារ្យ សាកលវិទ្យាល័យល្បីល្បាញជុំវិញពិភពលោក ជំនាញទំនាក់ទំនងចិត្តវិទ្យា បានបង្ហាញ នូវទេពកោសល្យរបស់ខ្លួន ជាមួយនឹង ម៉ៃក្រូឈីប Microchip អាចមានសមត្ថភាពទស្សន៍ទាយ អំពីអនាគតមនុស្សលោក។ បើយោងតាមរយៈការចុះផ្សាយ លើគេហទំព័រ CNN នៅថ្ងៃទី២៦ មេសា ២០១៦ នេះ។
“ ការអប់រំរបស់ខ្ញុំ គឺមិនមែនជាការអស្ចារ្យអ្វីណាស់ណាទេ ” លោក Toumazou បាននិយាយ ស្វាគមន៍ទៅទូរទស្សន៍ CNN ក្នុងកិច្ចសម្ភាសន៍មួយ នៅក្នុងតំបន់រដ្ឋ Kensington ខាងត្បូង ក្នុងបរិវេណ នៃសាកលវិទ្យាល័យ Imperial College ទីក្រុងឡុងដ៍ ជាកន្លែង ដែលគាត់ត្រូវបង្រៀននិស្សិតរបស់ខ្លួន។ លោកបានបន្ថែមថា “ ប៉ុន្តែប្រហែលជា ធ្វើឱ្យខ្ញុំ មានវិចារណញាណ បន្ថែមទៀត ” ។
លោក Toumazou បានចាកចេញពីសាលារៀននៅអាយុ 16 ដោយមានលក្ខណៈសម្បត្តិ នៃការសិក្សាមួយចំនួន ញ៉ាំងឱ្យកេរ្តិ៍ឈ្មោះរបស់គាត់ល្បីល្បាញ គួរសម។ បន្ទាប់មក គាត់បានបម្រើការងារ នៅក្នុងមន្ទីរពិសោធន៍មួយ ត្រូវបានគេស្គាល់ ជាមួយនឹងកម្មវិធី Bunsen ដែលលោកបានគ្រប់គ្រងគម្រោងស្រាវជ្រាវ។ ឥឡូវ ខណៈពេលលោក មានវ័យ ៥៤ឆ្នាំ បានបង្កើតឡើងនូវស្នាដៃជាច្រើន គួរឱ្យកត់សម្គាល់ នៃការបង្កើតកំណត់ត្រាថ្មី នៅក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ។
បច្ចុប្បន្នលោកជាសាស្រ្តាចារ្យ ជំនាញផ្នែកស្រាវជ្រាវ នូវមនោគតិមនុស្សលោក គាត់ត្រូវបានគេ ផ្ដល់ងារឱ្យជាអធិរាជ វិស្វកម្មផ្នត់គំនិត នៅសាកលវិទ្យាល័យ ក្រុងឡុងដ៍ ដែលជាកន្លែងដែលគាត់បានដឹកនាំគម្រោង សម្រាប់ មជ្ឈមណ្ឌលបច្ចេកវិទ្យាជីវបំផុសគំនិត។ លោក Toumazou និយាយអំពីដំណើរការ ដែលបានរកឃើញ បច្ចេកវិទ្យា ម៉ៃក្រូឈីប អាចទស្សន៍ទាយ អនាគតរបស់មនុស្ស គឺលោកបានសិក្សា នៅមហាវិទ្យាល័យអប់រំអេឡិចត្រូនិកមួយ បន្ថែមទៀត មុនពេលលោក ត្រូវបានទទួលជោគជ័យ នៅសាកលវិទ្យាល័យរបស់ខ្លួន។ លោកបានព្រលយសម្តីថា “ ខ្ញុំមានភាពមមារញឹកបំផុត ដើម្បីធ្វើការនេះ យ៉ាងលំបាក ដើម្បីទទទួលបាននូវភាពជោគជ័យដូច្នេះ ”៕
មតិយោបល់