អាមេរិកៈ សេតវិមានកាលពីថ្ងៃពុធ បានធ្វើការស្តីបន្ទោសយ៉ាងខ្លាំង ដោយចោទប្រកាន់ប្រទេសអ៊ីស្រាអែល ថា បានរំលោភសេចក្ដីទុកចិត្តមួយ ទាក់ទងនឹងផែនការកសាងផ្ទះរាប់រយខ្នង ដែលតាំងទីលំនៅថ្មីជ្រៅ នៅក្នុងតំបន់ West Bank ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០១៦។
ក្រោយពីរថ្ងៃចូលរួមក្នុងពិធីបុណ្យសពអតីតប្រធានាធិបតីអ៊ីស្រាអែល លោក Shimon Peres នៅទីក្រុង យេរូសាឡឹម ប្រធានាធិបតីអាមេរិក លោកអូបាម៉ា បានអនុម័តកញ្ចប់ជំនួយដល់យោធាអ៊ីស្រាអែលចំនួន ៣៨ ពាន់លានដុល្លារអាមេរិក ខណៈដែលខាងសេតវិមានបាននិយាយថា « ការសាងសង់លំនៅដ្ឋានចំនួន ៣០០ ខ្នងក្នុងស្រុករបស់អ៊ីស្រាអែលមកដល់ពេលនេះ គឺកំពុងខិតទៅជិតប្រទេស Jordan ជាងទឹកដីខ្លួន»។
វាជាការព្រមានមួយ ដែលខាងសេតិវិមានរំពឹងទុកថា នឹងបង្កគ្រោះថ្នាក់ដល់ពេលវែងឆ្ងាយរួចទៅហើយ នៃសន្តិភាពនៅប្រទេសមជ្ឈឹមខាងកើត ព្រមទាំងសន្តិសុខផ្ទាល់របស់អ៊ីស្រាអែលផងដែរ នេះបើតាម លេខាធិការសេតិវិមានលោក Josh Earnest បាននិយាយលើកទ្បើងជាសំណួរទៅកាន់នាយករដ្ឋមន្ត្រី អ៊ីស្រាអែលលោក Benjamin Netanyahu។
លោកបន្តថា«យើងបានទទួលការធានាអះអាងជាសាធារណៈពីរដ្ឋាភិបាលអ៊ីស្រាអែល ដែលបានប្រឆាំងនឹង សេចក្តីប្រកាសនេះ ប៉ុន្តែកាលដែលយើងនិយាយនេះ គឺគ្រាន់តែចង់បង្ហាញពីមិត្តភក្តិល្អ ជុំវិញការព្រួយបារម្ភ ធ្ងន់ធ្ងរ ដែលអាចនឹងកើតមាននាពេលខាងមុខ»៕
មតិយោបល់