ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតបានថ្នាំញៀន១៦គ្រាប់

បាត់ដំបង: ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកសំពៅលូន សហការជាមួយនិងនគរបាលប៉ុស្តិ៍ជ្រៃសីមា ធ្វើការចាប់ឃាត់ខ្លួន បន្ទាប់ពីត្រួតពិនិត្យរកឃើញថ្នាំញៀន១៦គ្រាប់នៅជាប់នឹងខ្លួន ។ប្រតិបត្តិការណ៍នេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង៤០នាទី យប់ថ្ងៃទី ៥ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្រុមទី០៧ ភូមអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានខាងលើនេះ ទី១ឈ្មោះ សែន ទិត ភេទប្រុស អាយុ២៨ឆ្នាំ ។ ចំណែកជនសង្ស័យទី២ឈ្មោះ នាង សីហា ភេទប្រុស
អាយុ២៤ឆ្នាំ អ្នកទាំងពីរស្នាក់នៅភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន។ ក្នុងនោះដែរ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមានថ្នាំគ្រាប់ សង្ស័យ​មានសារធាតុញៀន១៦គ្រាប់ រួមនឹងម៉ូតូ០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ ៕

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

មតិយោបល់