ហៃទីៈ បើតាមរដ្ឋាភិបាល បាននិយាយថា មនុស្សស្លាប់បានកើនទ្បើងដល់ ២៦៤នាក់ហើយ ដោយសារព្យុះដ៏កំណាចបំផុត Hurricane Matthew បានវាយប្រហារនៅប្រទេសហៃទី ។ នេះបើតាមយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយមុននេះបន្តិច នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦។
ព្យុះនេះ បានឆ្ពោះដំណើរទៅកាន់ភាគខាងត្បូង សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ហើយបើតាមមជ្ឈមណ្ឌលការពារព្យុះជាតិអាមេរិក បានឲ្យដឹងថា ព្យុះ Hurricane Matthew នឹងបង្កើនល្បឿនខ្យល់របស់ខ្លួនបន្ថែមទៀត អំឡុងការធ្វើដំណើររបស់វា ទៅកាន់ឆ្នេរសមុទ្រអាត្លង់ទិចនៃរដ្ឋ Florida ។
មនុស្ស ៥០ នាក់ហើយ ត្រូវបានគេរាយការណ៍ថា ស្លាប់នៅក្នុងក្រុងភាគខាងត្បូងតំបន់ជនបទនៃឃុំ Roche-a-Bateau។
តាមរបាយការណ៍ Jeremy ជាទីក្រុងឧបទ្វីបរបស់ប្រទេសហៃទី គឺ ៨០ ភាគរយទៅហើយនៃអគាររបស់ខ្លួន រងការវាយប្រហារដោយព្យុះនេះ ខណៈដែលក្នុងខេត្ត Sud ផ្ទះ ៣០.០០០ ខ្នង ត្រូវបានបំផ្លាញ៕
មតិយោបល់