(អាហ្សង់ទីន)៖ចាប់ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦ ភ្លៀងចាប់ផើ្តមធ្លាក់ក្នុងខេត្ត Entre Ríos, Corrientes, Santa Fe and Formosa ភាគខាងជើងប្រទេសអាហ្សង់ទីន ហើយបន្ត កាន់តែខ្លាំងដូចគេចាក់ទឹក ក្នុងថ្ងៃបន្ត អស់រយៈពេលជិត៥ថ្ងៃ។ នេះបើតាមការ ចេញផ្សាយរបស់ សារព័ត៌មានស៊ិនហួ នៅថ្ងៃរសៀលថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០១៦។
ទឹកទន្លេជាច្រើនបានកើនទ្បើងកំពស់ទឹកយ៉ាងគំហុក ដល់កម្រិតប្រកាសអាសន្ន ដែលជាហេតុបង្ខំឲ្យប្រជាជនប្រមាណជិត ៧,០០០ នាក់ ប្តូរទីលំនៅ។ ភ្លៀងបានបង្កជាទឹកជំនន់ហើយ បានឆក់យកជីវិតបុរសម្នាក់ និងបំផ្លាញហេដ្ឋារចនាសម្ព័ន ជាច្រើនដូចជា ផ្ទះប្រជាពលរដ្ឋ ស្ពាន ថ្នល់ មន្ទីរពេទ្យ និងសាលារៀនជាដើម។
ទន្ទឹមនឹងភ្លៀងធ្លាក់ដ៏អាក្រក់នៅអាហ្សង់ទីនេះ ងាកមកឯប្រទេសម៉ាឡេស៊ីវិញ សាលារៀន ២៥៩កន្លែងត្រូវបានអាជ្ញាធរបញ្ជាឲ្យ បិទទ្វារជាបណ្តោះអាសន្នព្រោះតែរលកកម្តៅ នៅពេលនេះបាន នឹងកំពុងវិវឌ្ឍន៍កាន់អាក្រក់ខ្លាំងឡើង ដែលសីតុណ្ហភាព បានកើនឡើង ខ្ពស់បំផុត ៣៧អង្សាសេ អស់រយៈពេល ៣ថ្ងៃកន្លងមកហើយ ដែលវាកំពុងបង្កជាគ្រោះរាំងស្ងួតកាន់តែខ្លាំងផងដែរ៕
មតិយោបល់