ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update៖ ចំនួនអ្នកស្លាប់កើនដល់ ៣៤០ នាក់ បន្ទាប់ពីព្យុះដ៏កំណាចវាយប្រហារនៅហៃទី

ហៃទីៈ ចំនួនអ្នកស្លាប់ដោយសារព្យុះដ៏កំណាច Hurricane Matthew ដែលបានវាយប្រហារ នៅក្នុងប្រទេសហៃទី បានកើនឡើងដល់ ៣៤០ នាក់ហើយ ខណៈដែលអាជ្ញាធរ បាននិយាយថា វាជាព្រឹត្តិការណ៍ធំបំផុត បន្ទាប់ពីឃើញមនុស្សយ៉ាងច្រើន ត្រូវស្លាប់ ចាប់តាំងពីការរញ្ជួយដីរយៈពេល ប្រាំមួយឆ្នាំកន្លងមក។ នេះបើយោងតាមរយៈ សារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦។

ព្យុះនេះ បានបង្កឲ្យមានការខូចខាតរចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ ដោយបំផ្លាញផ្ទះជាង ៣.២០០ ខ្នង និងពលរដ្ឋ ១៥.០០០ នាក់ ត្រូវជម្លៀសខ្លួនចេញ ហើយក្នុងនោះមនុស្ស ៥០ នាក់ហើយ ត្រូវបានគេរាយការណ៍ថា ស្លាប់នៅក្នុងក្រុងភាគខាងត្បូងតំបន់ជនបទនៃឃុំ Roche-a-Bateau។

តាមរបាយការណ៍ Jeremy ជាទីក្រុងឧបទ្វីបរបស់ប្រទេសហៃទី គឺ ៨០ ភាគរយទៅហើយនៃអគាររបស់ខ្លួន រងការវាយប្រហារដោយព្យុះនេះ៕

57f6b3

មតិយោបល់