ព័ត៌មានអន្តរជាតិ

ព្រះរាជអាជ្ញា ប្តេជ្ញាថានឹងសាកសួរប្រធានាធិបតី ផាក គឿនហេ នៅដើមសប្តាហ៍ក្រោយនេះ

សេអ៊ូលៈ ព្រះរាជអាជ្ញាបាននិយាយនៅថ្ងៃអាទិត្យនេះថា ពួកនឹងបានប្តេជ្ញាថា នឹងសាកសួរដោយផ្ទាល់ចំពោះលោកស្រីប្រធានាធិបតី ផាក គឿនហេ នៅដើមសប្តាហ៍ក្រោយនេះ ដើម្បីស៊ើបអង្កេតតួនាទីលោកស្រី ក្នុងរឿងរ៉ាវអាស្រូវអំពើដែលជាប់ទាក់ទងនឹងមិត្តភក្តិយូរអង្វែងរបស់លោកស្រី គឺលោកស្រី ឆយ សុនស៊ីល។

យោងតាមសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា ក្រុមស៊ើបអង្កេតពិសេសនៃព្រះរាជអាជ្ញា ទាក់ទងនឹងរឿងពុករលួយដ៏មានឥទ្ធិពលលើលោកស្រី ឆយ បាននិយាយថា ក្រុមពួកគេបានប្តេជ្ញាថានឹងធ្វើការសាកសួរដោយផ្ទាល់ទៅលើលោកស្រី ផាក នៅថ្ងៃពុធ ហើយពួកគេកំពុងរង់ចាំការឆ្លើយតបវិញពីមន្រ្តីការិយាល័យប្រធានាធិបតីគឺលោក Cheong Wa Dae។

មន្រ្តីក្រុមស៊ើបអង្កេតពិសេស បាននិយាយថា «ការសាកសួរទៅលើប្រធានាធិបតី ផាក គួរតែត្រូវធ្វើឡើងនៅថ្ងៃអង្គារ ឬថ្ងៃពុធ ទី១៦វិច្ឆិកា ប៉ុន្តែនៅពេលនេះ យើងកំពុងរង់ចាំផ្តល់ចម្លើយដ៏ស្មោះត្រង់មួយពីមន្រ្តីការិយាល័យប្រធានាធិបតីគឺលោក Cheong Wa Dae៕

aen20161113001152315_02_i

មតិយោបល់