ភ្នំពេញ: តាមសេចក្តីរាយការណ៍មុននេះបន្តិចថា ខណៈនេះអគ្គិភ័យកំពុងឆាបឆេះ ផ្ទះប្រជាពលរដ្ឋ មួយកន្លែង នៅក្នុងសង្កាត់បឹកកក់ទី១ ខណ្ឌទួលគោក ជិតកន្លែងករណីបាញ់ប្រហារគ្នារវាងក្រុមជនល្មើស និងសមត្ថកិច្ច។
គិតត្រឹមម៉ោង៧និង៤០នាទីយប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ សមត្ថកិច្ចបាននឹងកំពុងចេញទ្បានទឹក ដើម្បីចុះអន្តរាគមន៍ ហើយក្នុងនោះ ក៍មានសេចក្តីរាយការណ៍មកថា អគ្គិភ័យហាក់ថមថយបន្តិចហើយ គ្រាដែលប្រជាពលរដ្ឋ នាំគ្នាជួយអន្តរាគមន៍៕
មតិយោបល់