កំពង់ឆ្នាំងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់ បានបើកម៉ូតូ ក្នុងស្ថានភាពស្រវឹង រួចដួលខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់ កាលពីនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៨និង៣០នាទីយប់ នៅចំណុចស្ពានឡ ស្ថិតក្នុងភូមិថ្នល់ ឃុំពេជចង្វារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
ជនរងគ្រោះឈ្មោះ ជឹម កុសល់ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែររស់នៅភូមិទឹកជ្រាប់ ឃុំពេជចង្វារ ស្រុកបរិបូណ៌ ។
តាមរបាយការណ៍បានឲ្យដឹងថា ជនរងគ្រោះខាងលើបានបើក ម៉ូតូមួយគ្រឿងម៉ាក Honda Dream តែម្នាក់ឯងក្នុងស្ថានភាពស្រវឹង លុះមកដល់ចំណុចខាងលើ ក៏បានដួលខ្លួនឯងបណ្ដាលឲ្យរងរបួសធ្ងន់ ហើយត្រូវបានក្រុមគ្រួសារបញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបរិបូណ៌ ៕
មតិយោបល់