ហៃទីៈ មនុស្សរាប់រយនាក់ ត្រូវបានសម្លាប់បន្ទាប់ពីព្យុះ Hurricane Matthew បោកបក់ទៅកាន់តំបន់ការាបៀន និងសហរដ្ឋអាមេរិក ដែលពុំធ្លាប់មាន រយៈពេលជាងមួយទសវត្សរ៍កន្លងមក។ នេះបើយោងតាមរយៈ សារព័ត៌មាន independent ចេញផ្សាយនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦។
ប្រភពពីក្រុមមន្រ្តី បានឲ្យដឹងថា នៅប្រទេសហៃទីតួលេខនៃអ្នកស្លាប់ ដោយសារព្យុះនេះ បានកើនដល់៨៤២នាក់ ខណៈដែលជាង១ម៉ឺននាក់ទៀត កំពុងគ្មានទីជម្រក ដែលវាជាសោកដនាកម្មមួយ ដ៏គួររន្ធត់ ស្របពេលព្យុះកំណាចនេះ បាននឹងកំពុងវាយប្រហារទៅលើរដ្ឋ Florida និងបន្តដំណើរទៅកាន់រដ្ឋ Georgia រដ្ឋ South Carolina និង North Carolina សហរដ្ឋអាមេរិក៕
មតិយោបល់