ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំងអាមេរិក មកពីនាវាផ្ទុកយន្តហោះ USS Ronald Reagan បានធ្លាក់នៅជិតកោះអូគីណាវ៉ា

ជប៉ុន: ទូរទស្សន៍ NHK បានរាយការណ៍ថា យន្តហោះចម្បាំងធុន F / A-18 របស់អាមេរិក ដែលមកពីនាវាផ្ទុកយន្តហោះ USS Ronald Reagan បានធ្លាក់ចូលទៅក្នុងសមុទ្រ ស្ថិតនៅខេត្ត Okinawa ប្រទេសជប៉ុន ។ នេះបើយោងតាមសារព័ទ៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨។

ប្រភពពីកងទ័ពជើងទឹកអាមេរិក បានឲ្យដឹងថា អ្នកបើកយន្តហោះពីរនាក់ ដែលស្ថិតនៅលើយន្តហោះនោះ ត្រូវបានគេជួយសង្គ្រោះ ដោយស្ថានភាព របស់ពួកគេពេលនេះ គឺល្អប្រសើរហើយ។

មន្ត្រីពន្លត់អគ្គិភ័យដែលមានមូលដ្ឋាន ចេញពីស្ថានីយអាកាសចរណ៍ Iwakuni របស់កងម៉ារីនអាមេរិក នៅទីក្រុង Yamaguchi របស់ប្រទេសជប៉ុន បាននិយាយថា ករណីនេះ បានកើតទ្បើងនៅក្នុងអំឡុងពេលហ្វឹកហ្វឺនមួយ នាវេលាម៉ោងប្រហែល ១១ និង៤៥ នាទីព្រឹក។

អ្នកនាំពាក្យការិយាល័យការពារជាតិអូគីណាវ៉ា របស់ក្រសួងការពារជាតិជប៉ុន លោក Osamu Kosakai បាននិយាយថា យន្តហោះចម្បាំងប្រភេទ F / A-18 របស់អាមេរិក បានធ្លាក់បណ្តាលមកពីបញ្ហាម៉ាស៊ីន៕

មតិយោបល់